អត្ថបទ

សូមអបអរសាទរ ​ដល់អតិថិជនលក់បន្ត ទាំង ៦រូប របស់ EXPREZ ដែលបានឈ្នះរង្វាន់ធំ ​ពីការចាប់សន្លឹកឆ្នោតលើកទី២

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជន ដែលជាអ្នកលក់បន្តតាមរទេះ ៦នាក់ ឈ្នះរង្វាន់ធំពីផលិតផលរបស់ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងទឹកពិសា កម្ពុជា ដែលរង្វាន់មានម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ១គ្រឿង និងទូរស័ព្ទ OPPO Reno 8 ចំនួន ៥គ្រឿង ហើយការចាប់រង្វាន់បានប្រព្រឹត្តឡើង នៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងការប្រគំតន្រ្តី EXPREZ Concert។

អតិថិជនសំណាងទាំង ៦រូប មាន៖
១) ធី សំណាង អតិថិជនលក់បន្តតាមរទេះនៅ K-Mall បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង
២) រ័ត្ន ចាន់ណា អតិថិជនលក់បន្តតាមរទេះនៅបឹងស្នោ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៣) ផុត ពិសិទ្ធ អតិថិជនលក់បន្តតាមរទេះនៅច្បារអំពៅ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៤) សុ ធី អតិថិជនលក់បន្តតាមរទេះនៅ K-Mall បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៥) សុភា អតិថិជនលក់បន្តតាមរទេះនៅបឹងស្នោ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៦) ចេប រចនា អតិថិជនលក់បន្តតាមរទេះនៅ OCIC បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានចាប់ ៥០សន្លឹកឆ្នោត បន្ថែមទៀតផងដែរ ដើម្បីស្វែងរកអតិថិជនឈ្នះរង្វាន់ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ៣កេស ៥០រង្វាន់។
អតិថិជន៥៦នាក់ ដែលជាអ្នកឈ្នះខាងលើ សូមត្រៀមឯកសារសំខាន់ៗពីរ៖ លេខសន្លឹកឆ្នោតដែលបានឈ្នះ និង អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យក្រុមការងារ ខ្មែរ ប៊ែវើរីជីស ធ្វើការបើករង្វាន់ជូន។

ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ចែករង្វាន់ច្រើនសន្ធឹកសន្ធាប់ ដល់អតិជនដែលជាអ្នកលក់ និងអតិថិជនដែលទិញយកទៅពិសា។ រង្វាន់ធំៗពី EXPREZ មានម៉ូតូ Honda Beat ស៊េរីថ្មី, ប្រាក់សុទ្ធ ១ពាន់ដុល្លារ ១រយដុល្លារ និង រង្វាន់ EXPREZ ជាច្រើនកំប៉ុងកំពុងរងចាំអ្នក។ ឥលូវ EXPREZ បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ៣០នាក់ ហើយ។

To Top