អត្ថបទ

Vietjet បញ្ចុះតម្លៃសំបុត្រសម្រាប់ភ្ញៀវធ្វើដំំណើរបែបធុរកិច្ច (Business) និង SkyBoss៖ ចំណាយតែ​ពាក់កណ្ដាលនៃថ្លៃសំបុត្រ​ ភ្ញៀវទទួលបានបទពិសោធន៍បែប​ប្រណីត​

ភ្នំពេញ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ការផ្តល់ជូនចុងក្រោយបំផុតរបស់ Vietjet បាន​មក​ដល់ហើយ​នា​ពេលនេះ ជាមួយនឹងការបញ្ចុះតម្លៃ ៥០ភាគរយ​ (*) លើសំបុត្រប្រភេទ​ Business និង SkyBoss គ្រប់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

ទិញ​សំបុត្រ​ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤​ ហើយរីករាយនឹងការបញ្ចុះតម្លៃ ៥០ភាគរយ​ ភ្លាមៗ តាម​រយៈ​ការ​ប្រើលេខកូដប្រូម៉ូសិន SBJUNE50 នៅលើ​វេបសាយ​ www.vietjetair.com កម្មវិធីទូរស័ព្ទ Vietjet Air App ឬនៅការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារដែលមានការអនុញ្ញាតទូទាំងពិភពលោក។ ការបញ្ចុះតម្លៃមិនគួរឱ្យជឿនេះមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់​ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤។

ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរ សៀមរាប-ហាណូយ កាលពីចុងឆ្នាំមុន (2023) ជាមួយនឹងជើងហោះហើរទៅមកចំនួន 7 ដងក្នុងមួយសប្តាហ៍។ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ 1 ម៉ោង 45 នាទី។

ជាមួយនឹងការ​ប្រើ​ប្រាស់​សំបុត្រប្រភេទ​ Business និង SkyBoss ដ៏ពិសេសនេះ ក្រុមហ៊ុន​ Vietjet ផ្តល់ជូនអ្នកដំណើរនូវអាទិភាព Check-in & Dedicated Lanes ដោយ​មិនចាំបាច់​ឈររង់ចាំ​ក្នុង​ជួរ និងចំណេញពេលវេលា។ ការ​ប្រើប្រាស់​ទីតាំង​សាល​ Lounge Access ដ៏ប្រណិតអាចឱ្យអ្នកដំណើរសម្រាកដោយផាសុកភាពមុនពេលហោះហើរ។ អាហារស្រស់ៗ ក្តៅ និងមានជីវជាតិក្នុងយន្តហោះក៏​ត្រូវបាន​ផ្ដល់​ជូន​សម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរ​បែបផាសុកភាព ប្រណីតភាព ប្រកបដោយ​ភាព​រីករាយ​។ អ្នកដំណើរបែបធុរកិច្ច នឹងទទួលបានភាពរីករាយជាមួយនឹងបទពិសោធន៍នៃកាប៊ីនឯកជនជាមួយ​កៅអីរាបស្មើនៅលើយន្តហោះ A330 ដែលមានតួធំទូលាយទំនើប។

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជា «ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសំបុត្រទាបល្អបំផុតឆ្នាំ ២០២៤» និងជា «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់សវាបដិសណ្ឋារកិច្ចតម្លៃទាបបំផុតលើពិភពលោក ២០២៤» ដោយវេបសាយ AirlineRatings ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់នូវសេវាកម្មពិសេស និងបទពិសោធន៍ដែល​មិនអាចបំភ្លេចបានដល់​អតិថិជន​របស់​ខ្លួន​។

សូម​រីករាយជាមួយការធ្វើដំណើរលើ​យន្តហោះទំនើប និងគិតគូរ​អំពី​បរិស្ថានរបស់ Vietjet។ បុគ្គលិកជើងហោះហើរដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអ្នកនូវម្ហូបវៀតណាម និងអន្តរជាតិល្អបំផុត រួមទាំង ហ្វើ បាញ់​មីរបស់​វៀតណាម និងមុខ​ម្ហូបជា​ច្រើនទៀត រួមជាមួយនឹងការសម្តែងសិល្បៈ​វប្បធម៌ប្លែកៗនៅលើ​រយៈ​កម្ពស់​ ១ម៉ឺន​ម៉ែត្រ។

សម្រាប់ការកក់​សំបុត្រប្រភេទ​ Business SkyBoss សូមទាក់ទងមក៖ (+84) 1900 6896 ឬអ៊ីមែល 19006896@vietjetair.com

សូម​កុំខកខានចំពោះ​ការផ្តល់ជូនដែល​មាន​ពេលវេលា​កំណត់នេះ ដើម្បីធ្វើដំណើរប្រកបដោយប្រណីតភាព​ និងផាសុកភាពជាមួយ Vietjet។ តស់ កក់សំបុត្រ​ឥឡូវនេះ ហើយធ្វើដំណើរប្រកបដោយទំនុកចិត្ត និងតម្លៃទាបបំផុត!

(*) មិនរាប់បញ្ចូលតម្លៃពន្ធ និងថ្លៃសេវា

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

To Top