ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនលោក ឌឿក ឆាន អនុប្រធានគណៈកម្មាធការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់មានជ័យទី១ មិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ។ បើតាមសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៤ មិថុនា គឺសមត្ថកិច្ចការចាប់ខ្លួនបុគ្គលនេះ អនុវត្តតាមដីការបស់លោក សេង ហៀង...
តាកែវ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន ៦រូប នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្រេចចិត្តផ្តាច់ខ្លួន ចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ ។
ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។ លោកទូត បានបន្តថា «ប្រទេសចិន...
ភ្នំពេញ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៩រូប នៅភូមិថ្មកែវ ឃុំត្រាំកក់ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ ។ ពួកគាត់សូមគាំទ្រយ៉ាងពេញទំហឹងនូវការអភិវឌ្ឍ ដែលមានភាពរីកចម្រើន និងទំនាក់ទំនងការទូត ប្រកបដោយភាពឈ្លាសវៃនិងទទួលបានផ្លែផ្កាជាទីមោទនភាពរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ៕
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងដោយចោទជាសំនួរថា តើមានសកម្មជនប៉ុន្មាននាក់ទៀត នឹងត្រូវរងគ្រោះដោយសារ “ក្រុមប្រឹក្សាជាតិតស៊ូ” បង្កើតឡើងដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលតុលាការកាត់ទោសជាជនក្បត់ជាតិ។ តាមរយៈគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា តើមានអ្នកងប់ងុល...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថាក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស មិនដែលមានសេចក្តីសុខនៅក្នុងខ្លួននោះទេ ។ មិនមានសេចក្តីសុខនៅក្នុងខ្លួនដែលលោកប៉ែន បូណា បាននិយាយនោះដោយសារ ក្រុមជ្រុលនិយមមិនគោរពច្បាប់នាំឲ្យមានទុក្ខទោសផ្នែកច្បាប់ និងម្យ៉ាងទៀតគិតតែពីដើរញុះញង់ឲ្យប្រជាពលរដ្ឋ មានកំហឹងរហូតដល់ឈានទៅបំពានច្បាប់ ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “មួយក្រុមតូចហ្នឹងដែលប្រកាន់នយោបាយបែបជ្រុលនិយម យើងឃើញហើយគាត់មានសេចក្តីសុខមកពីណា អត់មានទេ រត់ចោលស្រុក ជាប់ទោសទណ្ឌជាហូរហែរ ។...
ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឆ្លើយតបទៅនៅសំដីរបស់លោក សម រង្ស៊ី ដែលបានប្រៀបធៀបពីករណីលោករ៉ូទ្រីហ្គោល ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងមានវាសនាដូចគ្នានោះ គឺបុគ្គលសម រង្ស៊ីនេះ គ្មានអ្វីធ្វើក្រៅពីតែចាំរិះគន់នឹងប្រៀបធៀប ដែលចាំតែយកផលចំណេញពីព្រឹត្តិការណ៍ប្រទេសនេះប្រទេសនោះ ដើម្បីបំពេញតណ្ហានយោបាយខ្លួន។...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំ របស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាស ជាមុនដល់ប្រជាពលរដ្ឋ ស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹក នារដូវប្រាំង។ នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និង ស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅទីស្ដីការក្រសួង ធនធានទឹកនិងឧតុនិយមថ្ងៃទី០១ ខែមីនា ២០២៥ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្មឬចំណាប់ខ្មាំងនោះទេ គ្រាន់តែជាអ្នកពិគ្រោះនយោបាយ។ នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញពីទីក្រុងវៀងចន្ទ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន...
ថៃ៖ ក្រុមមេប៉ូលិសថៃបាន កោះប្រជុំមួយ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រ ប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិន ពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ បញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត dailynews របស់ថៃ ។ ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លឹម...