ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប មកពីខេត្តចំនួន២ (បាត់ដំបងនិងព្រះសីហនុ) ឱ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀងនិង...
ភ្នំពេញ៖ លោកស្រី ផៃ វ៉ាន់យ៉ា នាយិកានៃសាលាខេម អាស៊ាន បានប្រកាសលាលែងឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន ខណៈកាបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។ តាមរយៈ សេចក្ដីជូនដំណឹង របស់លោកស្រី ផៃ វ៉ាន់យ៉ា ផ្ញើទៅកាន់លោក ឡុក សាន បានបញ្ជាក់ថា ពីមុនលោកស្រី ធ្លាប់ធ្វើជាអ្នកសង្កេតការ ជូនគណបក្សភ្លើងទៀន...
ភ្នំពេញ៖ លោក ណែម បន គ្រូក្របខណ្ឌពុទ្ធិកសិក្សាកម្រិតមធ្យម នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានប្រាប់ទៅកាន់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យលុបឈ្មោះរបស់លោក ចេញពីសេចក្ដីសម្រេចតែងតាំង ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។ តាមរយៈលិខិត ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ណែម បន បានបដិសេធលើសេចក្ដីសម្រេចតែងតាំងរបស់គណៈកម្មាធិការ...
ភ្នំពេញ៖ គណបក្សភ្លើងទៀន ប្រកាសចុះឈ្មោះនៅគជប ថ្ងៃអាទិត្យនេះហើយ។
ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោក តុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។...
ភ្នំពេញ៖ ទោះបីជាគណបក្សនយោបាយជិត ១០បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធានមានប្រភពចេញពី អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនដាក់បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ ។ ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ ទទួលយកលោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅទៀត។ តាមរយៈឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកអៀ ចាន់ណាបានចេញវីដេអូនិង លិខិតសុំមកចូលរួមជីវភាពនយោបាយ...
ភ្នំពេញ ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាស បានបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនដែរ។ ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ លើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេស កាលពីថ្ងៃ៣០មេសា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្ដាំសារទៅក្រុមប្រឆាំងជ្រុលនិយម ឱ្យដឹងថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នក (ក្រុមប្រឆាំង) ចង់បាននោះឡើយ។ តាមរយៈឆេណែលតេលេក្រាម នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវឃ្លីបវីដេអូនិងរូបភាពជាច្រើនសន្លឹក ដោយភា្ជប់នូវខ្លឹមសារទាំងស្រុងថា៖ «ការប្រជុំតាម zoom...
ភ្នំពេញ ៖លោក សួង សោភ័ណ្ឌអតីតប្រធានគណបក្សខ្មែរឈ្នះត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះមរនាថ នារោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ ការតែងតាំងនេះ ក្រោយលោកសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានសម្តេចតេជោក្នុងនាមជាប្រធានបក្ស ស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ៕