ភ្នំពេញ ៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹងថា ចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ រហូតដល់កម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុង។ នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក...
កម្មវិធីផ្សាយផ្ទាល់នៃគម្រោង Sharing of Smile ដែលនឹងពិភាក្សាលេីប្រធានបទ៖ “ថែរក្សាមាត់ធ្មេញ ចំណេញមួយចប់” សូមអញ្ជើញបងៗទាំងអស់ ចូលរួមស្តាប់វេទិកាចែករំលែក អំពីប្រធានបទនេះ ជាមួយវាគ្មិនជំនាញ Dr. Nam Chamnan កាលបរិច្ឆេទ៖ ថ្ងៃទី15 ខែតុលា ឆ្នាំ២០២១ម៉ោង៖ 10:00-12:00 ព្រឹកតាមរយៈ៖ Zoom https://us02web.zoom.us/j/84996777067?pwd=ckFjMU93TWx0SFcvd3ZVa3VzUksxZz09...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថារាល់ ការសន្ទនាណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ត្រូវតែនាំឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Mohammad Baqer Qalibaf បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Andreas Aebi ដែលបានដកស្រង់សម្តីថា“ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងសម័យលោក ត្រាំ ហើយវាគួរឱ្យភ្ញាក់ផ្អើល ដែលពិភពលោកមិនមានប្រតិកម្ម...
ហ្សឺណែវ៖ អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ការបង្កើនកម្រិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ឬហៅថា ដូសជំរុញ គួរតែត្រូវបានផ្តល់ជូនប្រជាជន ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្ងន់ធ្ងរ។ បន្ទាប់ពីការពិភាក្សាអស់រយៈពេល ៤ ថ្ងៃកាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោក ស្តីពីការចាក់ថ្នាំបង្ការរោគ បានផ្តល់អនុសាសន៍ថា មនុស្សបែបនេះគួរតែទទួលបានវ៉ាក់សាំងទី ៣ នៅលើបញ្ជីឈ្មោះសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ព្រោះពួកគេមិនសូវឆ្លើយតបគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងតាមស៊េរីវ៉ាក់សាំងបឋម...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរីថ្មី ជំនួសលោក ថង សាវុន ដែលត្រូវបាន ព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តមណ្ឌលគិរី វិញ។...
ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានឲ្យដឹងថា ការបន្តជួយវិស័យធនធានទឹក ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១២...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជក្រឹត្យតែងតាំងមន្ត្រីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន៣រូប ។ ក្នុងនោះ រួមមាន ៖ លោក ហ៊ុន សាវឿន ជាអនុរដ្ឋលេខាធិកា , លោក ងួន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា អាជ្ញាធរបុរាណវត្ថុអ៊ីស្រាអ៊ែល ហៅកាត់ (IAA) បានឲ្យដឹងនៅថ្ងៃចន្ទទី ១១ ខែតុលានេះថា ក្រុមបុរាណវិទូអ៊ីស្រាអ៊ែល បានលាតត្រដាង ពីរោងចក្រផលិតស្រាដ៏ធំដែលមានអាយុកាល១.៥០០ឆ្នាំ ។ អគារឧស្សាហកម្មដ៏ធំ និងមានការរចនាល្អពីសម័យ Byzantine ត្រូវបានគេជីកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅក្នុងទីក្រុង Yavne ភាគកណ្តាលប្រទេសអ៊ីស្រាអ៊ែល ។...
បរទេស៖កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការយោធាឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពជាប់គាំង នៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យ បានរងភាពបរាជ័យ ហើយភាគីទាំងពីរ បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក នៅថ្ងៃចន្តនេះ សម្រាប់ការបរាជ័យមិនមានការវិវត្តទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការមកពីប្រទេសទាំងពីរ បានជួបគ្នាសម្រាប់លើកទី១៣ ដោយមន្ត្រីឥណ្ឌាធ្វើការសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នា បានបង្កឡើងដោយការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយដូច្នេះថា “នៅក្នុងអំឡុងជំនួបពិភាក្សាគ្នានោះ ភាគីឥណ្ឌាបានបង្កើតការលើកឡើងដ៏មានអំណោយផលល្អ...
យូអិន៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានជំរុញឱ្យគ្រប់ភាគីនៅលីប៊ី ងាកទៅរកការសន្ទនា និងជៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ UNSMIL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងការសន្ទនាដោយផ្ទាល់ និងក្នុងន័យស្ថាបនា ដើម្បីដោះស្រាយរាល់កង្វល់ ដែលកើតឡើង និងបន្តប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវរបស់លីប៊ី (LPDF) ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងផងដែរថា គ្រប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាពណាមួយ ដែលអាចគំរាមកំហែងដល់ឯកភាពជាតិ និងស្ថាប័នរបស់ខ្លួន និងសុខុមាលភាពរបស់ប្រជាជនលីប៊ី...