ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានឧបត្ថម្ភរថយន្តម៉ាក HONGQI HS5 ចំនួន ១ គ្រឿងជូនក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដើម្បីចូលរួមចំណែកកិច្ចការសប្បុរសធម៌ជាមួយប្រជាជនកម្ពុជា ជាពិសេសជនមានពិការភាព ធ្វើយ៉ាងណាឱ្យកម្មវិធីប្រឡងសំនៀងជនពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះទទួលបានជោគជ័យ។ ពិធីផ្ទេរនិងប្រគល់រថយន្ត HONGQI...
(ភ្នំពេញ) ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ២០២២៖ Samsung Galaxy A04s ជាស្មាតហ្វូនម៉ូឌែលថ្មីដែលដាក់បង្ហាញរូបរាងនៅលើទីផ្សារជាមួយគុណភាពខ្ពស់..រូបរាងសមសួន ល្អប្រណិត ហើយតម្លៃសមរម្យត្រឹមតែ $169 ជាមួយកាដូថែមជូនទៀតផង! សម្រាប់រាល់ការទិញស្មាតហ្វូន Samsung Galaxy A04s ចាប់ពីថ្ងៃទី នេះដល់ថ្ងៃទី 31 តុលា ឆ្នាំ2022...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការកសាងសាលារៀន និងដំណើរការបង្រៀននៅសាលាមត្តេយ្យឲ្យបានល្អ គឺជាគន្លងអប់រំមួយ ក្នុងសង្គមស៊ីវិល័យ ព្រោះថ្នាក់មត្តេយ្យសិក្សានេះ ជាថ្នាក់ដែលបណ្ដុះបណ្ដាលកុមារតូចៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ សម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់។ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារសិក្សាចំនួន៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២៨...
រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទឈានមុខគេរបស់ប្រទេសកម្ពុជា រំពឹងថានឹងមានតម្រូវការធំសម្បើមនូវទូរស័ព្ទស៊េរីថ្មី iPhone 14 ជាពិសេសពីសំណាក់អតិថិជនរាប់លាននាក់ ដែលកំពុងគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន Smart នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទស៊េរីថ្មី iPhone 14 រួមមាន iPhone 14, iPhone...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានព្រមានថា រុស្ស៊ីទើបតែបញ្ចប់ “ការធ្វើប្រជាមតិក្លែងក្លាយ” និងការប៉ុនប៉ងបញ្ចូលទឹកដីដោយបដិសេធការចរចាណាមួយជាមួយទីក្រុងម៉ូស្គូ ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី។ លោក ហ្សេឡិនស្គី បានអំពាវនាវឱ្យមាន “ភាពឯកោពេញលេញ” របស់រុស្ស៊ី និងការដាក់ទណ្ឌកម្មជាសកលថ្មីដ៏តឹងតែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ចំនួន៥បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល Apec ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកនាពេលខាងមុខ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នេះកើតឡើងចំពេលមានព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក Joe Biden...
ភ្នំពេញ ៖ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅគុយបា លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីគុយបា ក៏នឹងអញ្ជើញធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា នាសប្តាហ៍ក្រោយផងដែរ ពោលនៅដើមខែតុលា ឆ្នាំ២០២២ខាងមុខ ។ នេះបើតាមការបញ្ជាក់ពីលោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងសន្និសីទសារព័ត៌មានក្រោយសម្តេចតេជោ ហ៊ុន សែន...
បរទេស៖ រដ្ឋាភិបាលប៊ូគីណា ហ្វាសូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហាន ១១នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល ៥០នាក់បាត់ខ្លួន នៅក្នុងការវាយប្រហារលើក្បួនផ្គត់ផ្គង់នៅភាគខាងជើងប្រទេស ប៊ូគីណា ហ្វាសូ កាលពីថ្ងៃចន្ទ។ យោងតាមសេចក្តីថ្លែងការណ៍ ក្បួនរថយន្តផ្គត់ផ្គង់ក្រោមការអមការពារយោធា និងធ្វើដំណើរទៅកាន់ទីក្រុង Djibo ត្រូវបានវាយប្រហារដោយក្រុមភេរវករនៅជិតឃុំ Gaskinde ក្នុងខេត្ត Soum តំបន់ Sahel...
ស៊ីនជាំង គឺជាប្រធានបទដ៏ពេញនិយមដែលបស្ចិមលោកនិងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានប្រើប្រាស់ជាប្រចាំដើម្បីវាយប្រហារប្រទេសចិន បំផ្លាញកេរ្ដិ៍ឈ្មោះនិងធ្វើឲ្យប្រទេសចិនឯកោនៅលើឆាកអន្តរជាតិ និងផ្ដល់ជាលេសដើម្បីដាក់ទណ្ឌកម្មនិងរារាំងបន្ទុចបង្អាក់វឌ្ឍនភាពរបស់ប្រទេសចិន។ ការចោទប្រកាន់គ្មានមូលដ្ឋាន ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ពលកម្មដោយបង្ខំ និងរហូតទៅដល់អំពើប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក។ យុទ្ធនាការចោទប្រកាន់បែបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ការចោទប្រកាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ធ្វើជាលេស ដើម្បីប្រើប្រាស់កម្លាំងយោធាផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដាម ហ៊ូសេន កាលពីឆ្នាំ២០០៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាវុធមហាប្រល័យណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់នោះឡើយ។ ជាក់ស្ដែង ស្ថានភាពពិតនៅស៊ីនជាំង ខុសស្រឡះពីរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក ព្យាយាមបង្ហាញទៅកាន់សាធារណជន ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអាមេរិកលោក Antony Blinken នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះប្រទេសចិន ដើម្បីឱ្យមហាអំណាចទាំងពីរអាចចុះសម្រុងគ្នានៅលើឆាកពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា លោក Wang បានប្រាប់លោក Blinken ថា “ទំនាក់ទំនងចិន-អាមេរិក...