ដាម៉ាស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា មានការលើកឡើងជាច្រើនពីសំណាក់អ្នកជំនាញនយោបាយក្នុងស្រុករបស់ស៊ីរីអំពីវត្តមានរបស់កងកម្លាំងរបស់អាមេរិកនៅក្នុងប្រទេសរបស់ខ្លួន គឺជារឿងដែលមិនល្អនោះឡើយ។ អ្នកជំនាញទាំងនោះបានមើលឃើញថាវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកដោយមិនមានទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ស៊ីរី តាំងតែពីឆ្នាំ២០១៤នោះគឺមិនបានឆ្លុះបញ្ចាំងអំពីសន្តិភាពនោះឡើយ ប៉ុន្តែវានឹងអាចបង្កើនទៅអស្ថេរភាពនៅក្នុងប្រទេសជំនួសវិញ ប៉ុណ្ណោះ។ នៅក្នុងប្រទេសស៊ីរីការឈ្លានពានរបស់អាមេរិកគឺផ្អែកតែទៅលើឡេសដែលខ្លួនតែងតែនិយាយថា ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងក្រុមជ្រុលនិយម IS ដែលកន្លងមកត្រូវបានគេមើលឃើញថាបានកើតឡើង ដោយសារ តែលុកលុយរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។ ក្រៅពីនោះពួកអ្នកជំនាញបានបញ្ជាក់ទៀតថា មិនមានអ្វីជាអាថ៍កំបាំងឡើយដែរថាអាមេរិក គឺជាអ្នកគាំទ្រពីក្រោយទៅដល់កងកម្លាំងប្រយុទ្ធខុសច្បាប់ឃឺដដែលកំពុងមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើតទៅជាតំបន់ស្វ័យភាពមួយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ការតវ៉ានៅប្រទេសអេស្ប៉ាញ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់មនុស្ស LGBTQ បានបន្តនៅថ្ងៃពុធនេះបន្ទាប់ពីករណីដែលមានយ៉ាងកក្រើកមួយដែលបានទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស បានកើតឡើងដោយមិនបានរំពឹងទុក។ យោងតាមសារព័ត៌មាន 10BOSTON ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីត និងទីក្រុង បាសេឡូណា ប្រទេស អេស្បាញរយៈពេលបីថ្ងៃ បន្ទាប់ពីយុវជនម្នាក់បានប្រាប់ប៉ូលីសថា គាត់ត្រូវបានក្រុមជនដៃដល់វាយធ្វើបាបយ៉ាងព្រៃផ្សៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ បុរសរូបនោះបាននិយាយថា អ្នកឈ្លានពានដែលមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រើកាំបិតឆូតបបូរមាត់របស់គាត់ ហើយប្រើកំាបិតនោះ...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Carl Vinson នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង នៅក្នុងអំឡុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ក្នុងខណៈនៅដែនសមុទ្រចិនខាងត្បូង ដែលចិននិងប្រទេសដទៃទៀតក្នុងតំបន់អះអាងកម្មសិទ្ធិនោះ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិកនេះ នឹងធ្វើប្រតិបត្តិការហោះហើរយន្តហោះ សមយុទ្ធវាយប្រហារនៅដែនសមុទ្រ ក៏ដូចជាការហ្វឹកហាត់យុទ្ធសាស្ត្រសម្របសម្រួល រវាងអង្គភាពលើផ្ទៃសមុទ្រនិងដែនអាកាស។ តាមសេចក្តីរាយការណ៍ ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះនេះ គឺត្រូវបានបញ្ជូនទៅកាន់តំបន់របស់កងនាវាលេខ៧អាមេរិក...
បរទេស៖កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានធ្វើការចោទប្រកាន់ប្រទេសចិន ពីបទស្វះស្វែងប្រើប្រាស់ការបោះឆ្នោតនៃប្រទេសហុងឌូរ៉ាស់ ដើម្បីបង្កើតភាពចម្រូងចម្រាស់ និងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពដ៏យូរអង្វែងរបស់តៃវ៉ាន់ជាមួយប្រទេសនេះ និងនិយាយថា ខ្លួននឹងខិតខំដើម្បីឈ្នះការគាំទ្រ សម្រាប់ចំណងមិត្តភាពរបស់ហុងឌូរ៉ាស់ជាមួយទីក្រុងតៃប៉ិ។ បក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសហុងឌូរ៉ាស់ ដែលដឹកនាំដោយអតីតប្រធានាធិបតី លោក Manuel Zelaya បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតីក្នុងខែវិច្ឆិកានោះ ខ្លួននឹងស្វះស្វែងធ្វើការកែសម្រួលឡើងវិញ នូវបំណុលរបស់ប្រទេស ហើយនឹងបង្កើតមិត្តភាពការទូតជាមួយប្រទេសចិន។ ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ ដែលធ្លាប់បានធ្វើការព្រមានដល់ប្រទេសហុងឌូរ៉ាស់រួចមកហើយ មិនឲ្យធ្លាក់ចូលក្នុងការសន្យាក្លែងក្លាយរបស់ប្រទេសចិននោះ...
(ភ្នំពេញ) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១៖ 1 ថ្ងៃ ដូច 1 ឆ្នាំ អ៊ីចឹង…! យូរដូចរង់ចាំម៉ាក់មកពីផ្សារចឹង…! ក្រុមហ៊ុន យល់ច្បាស់ពីអារម្មណ៍របស់អតិថិជនទាំងអស់! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានប្រញាប់ប្រកាសដាក់លក់នូវ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។...
បរទេស៖មេបញ្ជាការយោធារបស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍ មួយទៅកាន់អង្គប្រជុំរបស់ភាជាតិអ៊ឺរ៉ង់ថា គោលបំណងធំរបស់អ៊ីរ៉ង់នៅពេលនេះសម្រាប់បញ្ហានៅអាហ្គានីស្ថាន គឺធ្វើយ៉ាងណាអាចដោះស្រាយដោយមិនចាំបាច់ប្រើប្រាស់ ការធ្វើសង្គ្រាមឡើយ។ មេបញ្ជាការទ័ពលោក Esmail Qaani បានបញ្ជាក់បែបនេះថាអាមេរិកបានដាក់ផែនការ ក្នុងការទាញយកអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះនៅអាហ្គានីស្ថាន ហើយជាការឆ្លើយតបរបស់អ៊ីរ៉ងកន្លងមកគឺបានធ្វើឲ្យអាមេរិក បរាជ័យទាំងស្រុង។ លោកបានបន្តថាគោលបំណងរបស់សហរដ្ឋអាមេរិក ២០ឆ្នាំមកហើយគឺឈ្លានពាន ទៅលើប្រទេសអាហ្គានីស្ថានឲ្យបានជោគជ័យដើម្បីដាក់ឥទ្ធិពល មកលើប្រទេសអ៊ិរ៉ង់ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់ ប៉ុន្តែបានត្រឹមបរាជ័យហើយក៏រត់ភៀសខ្លួនទៅប្រទេសកំណើតរបស់ខ្លួនវិញ ប៉ុណ្ណោះ។ ជាចុងក្រោយលោក Qaani បានលើកឡើងថាអ្វីៗទាំងអស់នៅអាហ្គានីស្ថាននាពេលអនាគតគឺវាអាស្រ័យទៅនឹងការគិតនិងការសម្រេចចិត្តរបស់ពលរដ្ឋរបស់គេផ្ទាល់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងកាតា បានជំរុញឱ្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន រស់នៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅទីក្រុងដូហា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani...
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើសហប្រតិបត្តិការ រវាងប្រទេសកូរេខាងជើងនិងប្រទេសរបស់លោកទាំងពីរ ក្នុងសារមួយដែលផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ស៊ី ជីនពីង...
បរទេស៖ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានបន្តកិច្ចព្រមព្រៀងការពារជាតិមួយ និងបានយល់ព្រមជំរុញបង្កើនចំណងមិត្តភាពហ្វឹកហាត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិសុខរួមជាបន្តបន្ទាប់មួយ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំនួបមួយក្នុងទីក្រុងហ្សាកាតា រវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ក្នុងដំណើរប្រឆាំងអំពើភេរវកម្ម កិច្ចការពារជាតិ និងសន្តិសុខអ៊ីនធឺណេត ចំណែកលោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto បានថ្លែងថា...