តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ អ្នកនាំពាក្យលោក Nasser Kanaani បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ការនិយាយមិនពិតរវាង JCPOA (ដែលអ៊ីរ៉ង់ មិនដូចសហរដ្ឋអាមេរិក នៅតែជាភាគី) និងទំនាក់ទំនងល្អរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន...
បរទេស៖ យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពជើងទឹក Royal Navy កំពុងបណ្តុះបណ្តាលដល់នាវិកអ៊ុយក្រែននៅប្រទេសស្កុតឡែន ក្នុងការប៉ុនប៉ងគាំទ្រទីក្រុង គៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការហ្វឹកហ្វឺននេះមានការចូលរួមពីលោក Vladimir Gavrilov អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស James Heappey...
បរទេស៖ ប្រទេសចិនត្រូវបានកំណត់សម្រាប់ការត្រឡប់មកវិញនៃរលកកំដៅបន្ថែមទៀតក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ដោយសីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសនៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងនៅតាមមាត់សមុទ្រមួយចំនួនស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតរួចហើយ ហើយតំបន់ក្នុងទឹក គឺស្ថិតនៅក្នុងព្រមានអំពីហានិភ័យនៃការបាក់ទំនប់ដោយសារតែផ្ទាំងទឹកកករលាយ។ ថ្ងៃសៅរ៍នេះគឺជាថ្ងៃនៃ “កំដៅខ្លាំង” នៅក្នុង Almanac របស់ចិនដោយផ្អែកលើប្រតិទិនតាមច័ន្ទគតិ។ លោក Fu...
ភ្នំពេ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលេីកឡេីងថា ករណីជនជាតិនីហ្សេរីយ៉ាដែលមានកេីតជំងឺអុតស្វាដែលបានធ្វេីរោគវិនិឆ្ឆ័យ ដោយអាជ្ញាធរសុខាភិបាលថៃហេីយដែលបានគេចខ្លួន តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កេីនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៍មានណា...
គម្រោងថ្មីចុងក្រោយបំផុតរបស់ Vattanac Group ពាំនាំមកនូវជីវិតថ្មីមកកាន់មាត់ទន្លេនៃរាជធានីភ្នំពេញរាជធានីភ្នំពេញ សណ្ឋាគារ Hôtel KVL នឹងបើកដំណើរការទទួលភ្ញៀវនាខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីតាំងសំខាន់បំផុតតាមបណ្ដោយតីរវិថីស៊ីសុវត្ថិ និងជាគម្រោងបន្ថែមដែលមានការទន្ទឹងរង់ចាំជាយូរនៃគម្រោងរបស់ Vattanac Group។ បាវចនារបស់សណ្ឋាគារ គឺ “រចនាឡើងដើម្បីភ្ជាប់ទំនាក់ទំនង” ដោយបំពេញគ្រប់តម្រូវការទាំងអស់របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។ ដោយមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញដែលជាទីតាំងប្រវត្តិសាស្ត្រមានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា ករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃឡង់ដ៏ ប៉ុន្តែអ្នកជំងឺជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីទទួល បានដំណឹងពីលទ្ធផលតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃចន្ទ ។ ករណីនេះត្រូវបានគេរកឃើញនៅលើកោះរមណីយដ្ឋានដ៏ ពេញនិយមភូកេតកាលពីចុងសប្តាហ៍មុន ពេលអ្នកជំងឺទៅមន្ទីរពេទ្យឯកជនមួយដែល មានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ។ យោងតាមមន្ត្រីសុខាភិបាល មន្ទីរពេទ្យបានយកសំណាកឈាមពីអ្នកជំងឺ និងធ្វើការវះកាត់ដើម្បីធ្វើតេស្តមន្ទីរពិសោធន៍កាលពីថ្ងៃសៅរ៍ ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ហើយកម្មវិធីបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនគឺ “សន្តិភាព” ។ លោក Kanani បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Kamal Kharrazi ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃទំនាក់ទំនងបរទេសរបស់អ៊ីរ៉ង់ថា “អ៊ីរ៉ង់ មានសមត្ថភាពនុយក្លេអ៊ែរខ្ពស់ ហើយដូចដែលយើងបាននិយាយជាច្រើនដងមកហើយថា បច្ចេកវិទ្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានសន្តិភាពពេញលេញ និងស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ”។ លោក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែននឹងទទួលបានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត (HIMARS) ចំនួន៤បន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកនៃកញ្ចប់ ជំនួយសន្តិសុខបន្ទាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បាននិយាយនៅពេលកំពុង ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំតាមអនឡាញនៃក្រុមទំនាក់ទំនងអ៊ុយក្រែនដឹកនាំដោយសហរដ្ឋអាមេរិកថា “នៅចុងសប្តាហ៍នេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទាក់ទងនឹងគម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ត្រូវជ្រើសរើសក្រុមហ៊ុនមកស្ថាបនា ដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺជាក្រុមហ៊ុន មានបច្ចេកទេសវិទ្យាទំនើប។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដឹកនាំដោយ លោកអគ្គនាយក HATAEDA Mikio នាថ្ងៃទី២២...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្របានពង្រីកបញ្ជីនៃរដ្ឋអរិភាព (សត្រូវ) របស់ខ្លួន ដោយបានរួមបញ្ចូលក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បានសរសេរថា “រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពបញ្ជីរដ្ឋបរទេសដែលចូលរួមក្នុងសកម្មភាពមិនរាក់ទាក់ប្រឆាំងនឹងបេសកកម្មការទូត និងកុងស៊ុលរុស្ស៊ីនៅបរទេស” ។ ក្រឹត្យនេះដាក់កំហិត (រហូតដល់ការហាមឃាត់ទាំងស្រុង)...