ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៩នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥១នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងដល់ចំនួនសរុប ៣៦៤ នាក់ និងករណីស្លាប់កើនដល់ ២...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥នាក់ និងកំពុងសម្រាកព្យាបាល៣៩នាក់ ស្លាប់ម្នាក់។
ប្រទេសនូវែលសេឡង់ប្រកាសផ្អាកទទួលភ្ញៀវទេសចរ អូស្ត្រាលី ហើយដោយសារការកើនឡើងនៃ Covid១៩។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន AFP នៅមុនបន្តិច។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២៣នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ថ្មីចំនួន១១៣នាក់បន្ថែមទៀត នៅក្នុងស្រុកពញាក្រែក ស្រុកមេមត់ ស្រុកតំបែរ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់ថ្មី ក្នុងនោះស្រុកស្ទឹងត្រង់៤នាក់ ស្រុកកងមាស៤នាក់ ស្រុកកោះសូទិន១នាក់ ស្រុកចំការលើ៤នាក់ ក្រុងកំពង់ចាម៦នាក់ ស្រុកបាធយ២នាក់ ស្រុកជើងព្រៃ៧នាក់ ស្រុកព្រៃឈរ២នាក់ និងមកពីខេត្តកំពង់ធំ១នាក់ និងមានករណីជាសះស្បើយចំនួន ៣៨នាក់ផងដែរ។
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយ ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យមានភាពសេរី និងបើកចំហ។ ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាព ការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យ ដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រ អន្តរជាតិដ៏សំខាន់បំផុត របស់តៃវ៉ាន់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រភពបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធបាលីបង់ចំនួន២៤នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Kunduz នៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសុក្រ ។ លោក Khalid Amiri មកពីកងកម្លាំងប្រតិបត្តិការពិសេស បានប្រាប់ដល់ស៊ិនហួថា ក្រុមសកម្មប្រយុទ្ធចំនួន៦០នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋបាលក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៨នាក់បានស្លាប់ និង១៦នាក់ទៀតបានរងរបួស នៅគ្រាដែលមានអគ្គីភ័យឆាបឆេះឡើងនៅឯអគារសាលាក្បាច់គុនចិន ចំនួន១កន្លែងនៅភាគកណ្តាល ប្រទេសចិន កាលពីប៉ុន្មានម៉ោងមុនកាលពីថ្ងៃសុក្រ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ថា ក្រុមជនរងគ្រោះទាំងអស់ គឹជាក្រុមសិស្សសាលាតូចៗ ទន្ទឹមនឹងនេះដែរ...