ព័ត៌មានអន្តរជាតិ

លោក បៃដិន អនុវត្តតាមគោល នយោបាយដូចគ្នានឹងអ្នកកាន់តំណែង មុនរបស់លោក ក្នុងការដោះស្រាយបុព្វហេតុប៉ាឡេស្ទីន 

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចញ បៃដិន កំពុងអនុវត្តតាមគោលនយោបាយដូចគ្នានឹងអ្នកកាន់តំណែងមុនរបស់ខ្លួនក្នុងការដោះស្រាយបុព្វហេតុប៉ាឡេស្ទីន។

លោក Salleh Ra’fat សមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានលើកឡើងថា “ដូចអ្នកកាន់តំណែងមុនដែរ រដ្ឋបាលលោក បៃដិន ផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ីស្រាអែល ហើយថែមទាំងផ្តល់ការគាំទ្រផ្នែកនយោបាយ និងការការពារនៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត” ។ 

លោក Ra’fat បានបន្ដថា អ៊ីស្រាអែលបន្តវិធានការ និងការបំពានរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីននៅហ្សេរុយសាឡឹមខាងកើត និងតំបន់ West Bank បន្ថែមពីលើការវាយលុកប្រចាំថ្ងៃរបស់អ្នកតាំងលំនៅអ៊ីស្រាអែល ដែលកំពុងទទួលបានការការពារពេញលេញពីកងទ័ពអ៊ីស្រាអែល។

ផ្ទាំងពាណិជ្ជកម្ម

លោក Ra’fat បានបន្ថែមថា ការសន្យាយុទ្ធនាការរបស់លោក បៃដិន ទាក់ទងនឹងបុព្វហេតុប៉ាឡេស្ទីន មិនត្រូវបានអនុវត្តនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានអំពាវនាវឱ្យមានសន្និសីទអន្តរជាតិមួយ “ដែលប្រទេសធំៗចូលរួមអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលនាំទៅដល់ការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន៕

To Top