ព័ត៌មានអន្តរជាតិ

លោកXi Jinping៖ ពួកយើងសុទ្ធតែកំពុងខិតខំរត់ទៅមុខ ពួកយើងសុទ្ធតែជាអ្នករត់ដើម្បីសម្រេច ក្តីសុបិនយើង

ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងប្រទេសចិនបានចាប់ផ្តើមដំណើរការសារឡើងវិញជាផ្លូវការបន្ទាប់ពីបានទទួលការជួសជុលអស់រយៈពេល៤ឆ្នាំបន្ទាប់ពីផ្អាកប្រើប្រាស់ដឹកជញ្ជួនភ្ញៀវពីឆ្នាំ២០១០មក។ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងសាងសង់កាលពីឆ្នាំ១៨៩៥ដែលជាស្ថានីយ៍ទីមួយរបស់ទីក្រុងប៉េកាំង បន្ទាប់ពីជួសជុលនិងសាងសង់ពង្រីកធំរួច ស្ថានីយ៍រថភ្លើងបានក្លាយទៅជាស្ថានីយ៍រថភ្លើងខ្នាតធំបំផុតក្នុងតំបន់ទ្វីបអាស៊ីដែលមានទំហំសំណង់ប្រហែល៤០ម៉ឺនម៉េត្រការ៉េនិង ទទួលរថភ្លើងល្បឿនលឿនចេញចូលក្នុងពេលតែមួយបាន៣២ខ្សែ និង សមត្ថភាពទទួលអ្នកដំណើរបានជិត២ម៉ឺនាក់ក្នុងមួយម៉ោង។បៃតងនិងកាបូនិកទាបជាលក្ខណៈពិសេសរបស់ស្ថានីយ៍នេះ ឆ្លងតាមការស្រូបយកពន្លឺធម្មជាតិនិងប្រើប្រាសបន្ទះថាមពលពន្លឺព្រះអាទិត្យ ស្ថានីយ៍រថភ្លើងនេះនឹងសន្សំថាមពលអគ្គសនី៩៥ម៉ឺនគឡូវ៉ាត់ក្នុងមួយឆ្នាំនិងកាត់បន្ថយបញ្ចេញកាបូនិក៩រយតោនក្នុងមួយឆ្នាំទៀតផង។

បើតាមស្ថិតិមានពាក់ព័ន្ធបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០២១ ប្រវែងសរុបរថភ្លើងក្នុងដំណើររការប្រទេសចិនបានលើសជាង១៥ម៉ឺនគីឡូម៉ែត្រ ក្នុងនោះមានប្រវែងរថភ្លើងល្បឿនលឿន៤ម៉ឺនគីឡូម៉ែត្រ។ផ្លូវរថភ្លើងបានគ្របដណ្តប់ស្រុក៨១ភាគរយរស់ប្រទេសចិន រថភ្លើងល្បឿនលឿនបានទៅដល់ទីក្រុងមានប្រជាជនលើសជាង៥០ម៉ឺនចំនួន៩៣ភាគរយរបស់ទូទាំងប្រទេសចិន។ការអភិវឌ្ឍរបស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួនមិនគ្រាន់តែបង្រួមចម្ងាយតែប៉ុណ្ណោះទេ ថែមទាំងបានជម្រុញឱ្យទំនិញនិងប្រជាជនចរាចរណ៍ឲ្យកាន់តែលឿនទៀតផង។ក្នុងរយៈពេល១០ឆ្នាំកន្លងមក សមត្ថភាពចម្រុះខាងសេវាដឹកជញ្ជួនរបស់ប្រទេសចិនបានត្រូវលើកឡើងយ៉ាងខ្លាំង ដែលធ្វើឲឱ្យប្រទេសចិនក្លាយទៅជាប្រទេសមួយដែលការដឹកជញ្ជួនមានភាពមមាញឹកជាងគេលើពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោកបានមានប្រសាសន៍ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ២០១៩ ពេលលោកនិយាយអំពីការដែលបញ្ចូលផ្លូវរថភ្លើងចូលក្នុងប្រព័ន្ធផ្លូវរថភ្លើងទូទាំងប្រទេសចិន លោកបានមានប្រសាសន៍ថា ប្រទេសចិនដែលកំពុងធ្វើដំណើរទៅមុខ ប្រកបដោយកម្លាំងរស់រវើកដ៏រុងរឿង ពួកយើងសុទ្ធតែកំពុងខិតខំរត់ទៅមុខ ពួកយើងជាអ្នករត់ដើម្បីសម្រេចក្តីសុបិនយើង៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top