កង់បេរ៉ា៖ សាកលវិទ្យាល័យកំពូលៗរបស់អូស្ត្រាលីបានព្រមានថា និស្សិតពេទ្យបន្ថែម គឺត្រូវការជាចាំបាច់ ដើម្បីបញ្ចៀសវិបត្តិកម្លាំងពលកម្ម ដែលកំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រុម (Go8) ដែលជាសម្ព័ន្ធនៃសាកលវិទ្យាល័យស្រាវជ្រាវវរជនកាលពីថ្ងៃព្រហស្បតិ៍បានបោះពុម្ពក្រដាសគោលនយោបាយដោយអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធផ្តល់មូលនិធិយ៉ាងហោចណាស់ ១០០០កន្លែងបន្ថែម សម្រាប់និស្សិតពេទ្យក្នុងស្រុកជារៀងរាល់ឆ្នាំ។ ប្រភពបានព្រមានថាការពឹងផ្អែកលើការជ្រើសរើសវេជ្ជបណ្ឌិត ដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ គឺមិនមាននិរន្តរភាពទេបន្ទាប់ពីមានការរីករាលដាលនៃមេរោគឆ្លងដោយសារតែការកើនឡើងនៃការដុតបំផ្លាញ ដែលធ្វើឲ្យប្រទេសអូស្ត្រាលីដើរលើផ្លូវទៅរកវិបត្តិកម្លាំងពលកម្ម។ ក្រដាសគោលនយោបាយនេះត្រូវបានគាំទ្រដោយក្រុមវេជ្ជបណ្ឌិតនាំមុខគេ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងនាយកដ្ឋានសុខាភិបាលរបស់រដ្ឋាភិបាល។ លោក Vicki Thomson...
បាងកក ៖ ក្នុងគម្រោងជាច្រើនរបស់សភាពាណិជ្ជកម្មខេត្តត្រាត ត្រៀមសហការ ដើម្បីជំរុញសក្កានុពល លើវិស័យទេសចរណ៍ ជាមួយវិស័យឯកជនកម្ពុជា វៀតណាម មានគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺគម្រោងបើកឲ្យមានទេសចរណ៍ផ្លូវទឹក តាមរយៈកាប៉ាល់ទេសចរឆ្លងកាត់៣ប្រទេស ថៃ-កម្ពុជា-វៀតណាម តាមបណ្តាខេត្តជាប់សមុទ្រនៃប្រទសទាំង៣ ។ គម្រោងខាងលើនេះ ត្រូវបានសិក្សាមកជាច្រើនឆ្នាំ និងខកខានដោយសារផលប៉ះពាល់ជំងឺរាតត្បាតសកលកូវីដ១៩ ។ ដោយឡែក ក្រោយមានភាពធូស្រាលឡើងវិញ គម្រោងមួយនេះ ត្រូវបានអ្នកស្រី...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងភរិយា ព្រមទាំងសហការីទាំងអស់ បានផ្ញើសារចូលរួមមរណទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារសព លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកើតឡើងជាសកល ការប្រើប្រាស់ QR Code គឺមានការកើនឡើងជាលំដាប់ ដែលជាផ្នែកមួយនៃការតាមដានផ្សេងៗពីសំណាក់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណេត ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការកំណត់គោលដៅទៅលើអ្នកប្រើប្រាស់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានពន្យល់ថា តើធ្វើដូចម្តេច ដើម្បីការពារ កុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះពីការប្រើប្រាស់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អាមេរិក ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរប្រមាណ ៧.៩ពាន់លានដុល្លារ និងវិនិយោគពីអាមេរិកមកកម្ពុជាកើនដល់ ៨៦៣លានដុល្លារ កាលពីឆ្នាំ២០២១។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ នាឱកាសទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក...
ភ្នំពេញ៖លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងត្រូវជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ ។ យោងតាមការចុះផ្សាយទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ឧសភានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបន្តផ្តល់គម្រោង អភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សា វារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេ ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល ។ ក្នុងជំនួបនោះដែរលោកឯកអគ្គរដ្ឋទូត...
នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរសហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងបរិបថនៃការបើកទូលាយ ក្រោយវិបត្តិកូវីដ-១៩ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញទៅលើកម្មវិធីមួយចំនួនដែលបានទទួលការប្រឈមនិងបង្អាក់ក្នុង អំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យសហគ្រិនភាពនៅកម្ពុជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ...
សម្រាប់ព័ត៌មានបន្ថែមខាងផ្នែកបម្រើសេវាអតិថិជនសូមទំនាក់ទំនងមកកាន់ 085/023 888 181 វែបសាយៈ ezecom.com.kh Announcement for all Opennet’s Customers! We would like to welcome Opennet’s Customers to become additional members...
ប្រសាសន៍សំខាន់ៗរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ (រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២)៖ ១. សូមសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាលំដាប់របស់សាកលវិទ្យាល័យអន្តរជាតិក្នុងរយៈកាល២០ឆ្នាំកន្លងមកនេះ ទាំងផ្នែកធនធានមនុស្ស និងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ពិសេសបានអប់រំបណ្តុះបណ្តាលធានធានមនុស្សប្រកបដោយគុណវុឌ្ឍិ...