ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកជំងឺកូវីដ១៩ ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៧០នាក់។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៧០នាក់ខាងលើ គឺជាអាជីវករ សិស្ស កុមារ កម្មករ និងកម្មការនីរោងចក្រ ដូចរាយនាមខាងក្រោម៖
ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពីបុគ្គលរូបនេះ បានរៀបចំ ជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានបានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ការចុះបញ្ជីបន្ទាន់ វ៉ាក់សាំងចិនរបស់ WHO នឹងផ្តល់ជាប្រយោជន៍ ដល់ការប្រយុទ្ធ ជាសកល នៃជំងឺកូវីដ-១៩ ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានផ្តល់សុពលភាព វ៉ាក់សាំងកូវី-១៩ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinopharm របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការស្វាគមន៍ យ៉ាងទូលំទូលាយ ពីសំណាក់មន្រ្តី និងអ្នកជំនាញទូទាំងពិភពលោក ហើយបានផ្តល់អត្ថប្រយោជន៍...
ពិតជាសំណាង! ស្រ្តីម្នាក់មិនឲ្យប្តីចូលផ្ទះ ខណៈប្តីមកពីតំបន់ឆ្ងាយ ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ “អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ Astrazeneca ចំនួន ៨៣៥)០០០ បន្ថែមទៀត សម្រាប់មនុស្ស ៤១៧)៥០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់វ៉ាក់សាំងតឹងតែងជាមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុន ឱសថយក្សអង់គ្លេស – ស៊ុយអែត និងសាកលវិទ្យាល័យ Oxford...
តូក្យូ៖ ប្រភពពីបញ្ហានេះបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង បានសម្តែងក្តីសង្ឃឹមចំពោះលទ្ធភាពនៃការបើកកិច្ចប្រជុំកំពូលមួយ ជាមួយប្រទេសជប៉ុន ចំពេលមានទំនាក់ទំនងគួរឱ្យកត់សម្គាល់ ជុំវិញបញ្ហាប្រវត្តិសាស្រ្ត ខណៈដែលការធ្វើទស្សនកិច្ចរបស់ប្រមុខ ស៊ើបការណ៍កូរ៉េខាងត្បូងលោក Park Jie Won បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានបញ្ជូនទៅលោកនាយករដ្ឋមន្រ្តីជប៉ុន...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានជួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកទាំងពីរបានឯកភាពថាអ៊ីស្រាអែល គួរតែបញ្ឈប់ការវាយប្រហារបង្ហូរឈាមរបស់ខ្លួន ទៅលើតំបន់កាហ្សា។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃបទឈប់បាញ់ពេញលេញ ដើម្បីការពារអាយុជីវិត និងផ្តល់ឱកាសសម្រាប់កិច្ចប្រឹងប្រែង ខាងនយោបាយ។ យោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយមេដឹកនាំហាម៉ាសរបស់កាហ្សា បានឲ្យដឹងថាចាប់តាំងពីថ្ងៃច័ន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើដែនដីប៉ាឡេស្ទីន...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានកត់ត្រាតែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ៣៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៧៦១នាក់ ។ ម៉ាឡេស៊ី បានរងទុក្ខដោយសារករីណកើនឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំឲ្យរដ្ឋាភិបាលស្នើរត្រួតពិនិត្យការធ្វើដំណើរនៅទូទាំងប្រទេស ដោយដាក់បញ្ជារហូតដល់ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ។ នៅក្នុងកំណត់ត្រាដំបូងសម្រាប់រយៈពេលមួយថ្ងៃចំពោះអ្នកស្លាប់ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យថា មានចំនួន២៦នាក់ ។ លោក Noor...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ ហៅកាត់ (CCSA)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតនោះ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅពន្ធនាគារ ។ មជ្ឈមណ្ឌល CCSA បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មីចំនួន៤.៨៨៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយចំនួន២.៨៣៥នាក់...