ពិតណាស់ខ្ញុំផ្ទាល់ ក៏មិនចូលចិត្តពាក្យសំដី គំរោះគំរើយគ្មានសីលធម៍ ទោះជាពាក្យសំដីចេញពីមាត់ មនុស្សធម្មតា មនុស្សចេះដឹង ឬពីសមត្ថកិច្ចជាដើម។ នៅក្នុងស្ថានការណ៍ដែលទីក្រុងភ្នំពេញនិងខេត្តកណ្តាលត្រូវបានបិទខ្ទប់ គឺយើងឃើញមានការបង្ហោះចែករំលែកឃ្លីបវីដេអូថា លោកនេះនិយាយព្រហឺនមិនចេះខ្លាចនរណា លោកនោះអាងអីបានជាសំដីខ្លាំងឡូឡាឡូយម្ល៉េះ…។ ក្នុងកំឡុងពេលរិតបន្តឹងការបិទខ្ទប់ជាពិសេសក្នុងទីក្រុងភ្នំពេញ គឺមានមនុស្សច្រើនណាស់ដែលចង់ចេញក្រៅ តែត្រូវអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់បិទមិនអោយចេញ ហើយពេលខ្លះក៏ប៉ះទង្គិចពាក្យសំដីគ្នា។ ខ្ញុំយល់ថាអាជ្ញាធរនិងសមត្ថកិច្ចដែលមានសំដីលើសលោះធ្ងន់ស្រាលខ្លះៗនោះ គឺដើម្បីការពារសុវត្ថិភាពអាយុជីវិតបងប្អូនតែប៉ុណ្ណោះ។ ដោយសារតែពួកគាត់មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ ហើយ ភ័យព្រួយបារម្ភខ្លាំងខ្លាចបងប្អូនឆ្លងរោគកូវីដ១៩ ទើបពេលខ្លះពួកគាត់និយាយសំដីមិនបានពិរោះ...
ភ្នំពេញ៖ មនុស្សចំនួន ៥៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់ រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកលើកទី១ តាមរយៈឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវរងចាំសំណាកជាបន្តបន្ទាប់ និងត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួន ខណៈអ្នកភូមិផ្សេងៗទៀត ក៏មិនឲ្យចេញពីផ្ទះ ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឧបត្ថម្ភថវិកាជូនចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១នេះ បានចុះណែនាំអាជ្ញាធរស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការ ការពារ និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ក្នុងអង្គប្រជុំនៅសាលាស្រុកស្រីសន្ធរនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា...
បរទេស៖ កិច្ចចរចាគ្នា ដែលមានគោលដៅសម្របសម្រួលដល់ការវិលត្រឡប់វិញ របស់អាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបង្កើតឲ្យមានការវិវត្តរីកចម្រើនខ្លះៗ នៅក្នុងប្រទេសអូទ្រីស ប៉ុន្តែមន្ត្រីនានានិយាយថា នៅតែមានផ្លូវត្រូវបន្តទៅទៀត។ កិច្ចពិភាក្សាគ្នា ដែលក៏ស្វះស្វែងនាំឲ្យអ៊ីរ៉ង់វិលត្រឡប់អនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ផងនោះ មានភាពយឺតយ៉ាវ និងត្រូវរំខានដោយការវាយប្រហារមួយក្នុងខែនេះ លើទីតាំងនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅក្នុងទីក្រុងវីយែន កាលពីដើមខែនេះ ដើម្បីចូលរួមវិញក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ។ កិច្ចពិភាក្សាជុំថ្មីបំផុត បានបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយកិច្ចពិភាក្សាជុំបន្ទាប់...
ភ្នំពេញ: ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជា បានផ្តល់ថវិកាគាំទ្រគម្រោងថ្មីមួយ សម្រាប់រយៈពេល ៥ ឆ្នាំ ប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីដោះស្រាយបញ្ហាឬសគល់នៃការជួញដូរមនុស្ស នៅកម្ពុជា។ គម្រោងនេះ ដែលដំណើរសកម្មភាពការងារដោយអង្គការ Winrock International និងដៃគូរបស់អង្គការនេះ នឹងធ្វើការងារគាំទ្រដល់ការការពារក្រុមជនរងគ្រោះ...
ញូវដេលី៖ ប្រទេសឥណ្ឌា បានកត់ត្រានូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតចំនួន ៣១៤,៨៣៥ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈរលករាតត្បាតលើកទី២ បានបង្កើនការភ័យខ្លាចថ្មីអំពីសមត្ថភាព សេវាសុខភាព ដែលអាចទប់ទល់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ មន្រ្តីសុខាភិបាលនៅទូទាំង ភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដេលី បានឲ្យដឹងថា ពួកគេកំពុងមានវិបត្តិដោយមន្ទីរពេទ្ យភាគច្រើនពេញទៅដោយអ្នកជំងឺ និងខ្វះខាតអុកស៊ីសែន។ ក្រុមគ្រូពេទ្យនៅកន្លែងខ្លះបានណែនាំឱ្យអ្នកជំងឺស្នាក់នៅផ្ទះ...
រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ របស់អ្នកជំងឺកូវីដ១៩ ទាំង ៣៣០នាក់ ដែលឆ្លងថ្មី
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៃប្រជាជាតិប្រជាជាតិអាស៊ីអាគ្នេយ៍ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នោះទេ នៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្ទុយទៅវិញអ្នកការទូតកំពូលគឺលោក Teodoro Locsin Jr នឹងត្រូវចូលរួមក្នុងនាមជាប្រេសិតពិសេសរបស់លោក...
ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល យ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យ ការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...