បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថាមាន៨.៤៥០ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមានអ្នកស្លាប់បន្ថែម២៨នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងប្រទេសបានកើនឡើងសម្រាប់ថ្ងៃទី៣ ជាមួយគ្នានេះមានរដ្ឋធានីបាងកក សាមុតសាខន ណន់ថាបុរី ឈុនបុរី និងភូកេតដែលបានកត់ត្រាច្រើនជាងគេបំផុត ។ លោក Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ...
ភ្នំពេញ៖ ក្នុងកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ១២៣ ដែលកំពុងធ្វើប្រតិបត្តិការ និងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
ភ្នំពេញ៖ សម្តេច ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត។ តាមរយៈ បណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩មករាសម្តេហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។ សម្តេចហេង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ កាលពីយប់ថ្ងៃទី២៨ មករា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានពីបញ្ហាមីយ៉ាន់ម៉ា ។ ជាងនេះទៅទៀតឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «កិច្ចប្រជុំនេះគឺមានសារៈសំខាន់ ដល់ការកៀរគរកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ក្នុងការជួយមីយ៉ាន់ម៉ា ឲ្យវិលមករកជីវភាពធម្មតាវិញ»...
ភ្នំពេញ៖ វត្ថុសិល្បៈចំនួន ១០១វត្ថុ ត្រូវបានវេចខ្ចប់ដោយមន្ដ្រី និងបុគ្គលិកសារមន្ទីរជាតិ សហការជាមួយបុគ្គលិកស្ថាប័ន Museum Partner និងក្រុមហ៊ុនថូម៉ាស អស់រយៈពេល ២សប្តាហ៍ ដើម្បីយកទៅដាក់តាំងពិព័រណ៍ចល័ត ជុំវិញពិភពលោករយៈពេលវែង ដោយផ្ដើមចេញពីសហរដ្ឋអាមេរិក ក្រោមចំណងជើងថា Angkor: The Lost Empire of Cambodia ចាប់ពីឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចំណាយពេលជាច្រើនធ្វើការពិភាក្សាគ្នា ស្តីពីសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនិងការទាមទារ ដែលទីក្រុងមូស្គូបានធ្វើឡើងចំពោះលោកខាងលិច នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ នេះបើតាមការឲ្យដឹងពីវិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ។ លោកប្រធានាធិបតីរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារប៉េកាំង នៅថ្ងៃទី០៤ ខែកុម្ភៈ ស្របពេលមានការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។...
បរទេស៖ ប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវ និងមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ក្នុងការបាញ់តេស្តចំនួន២នៅក្នុងសប្ដាហ៍នេះ ក្នុងខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឲ្យជំរុញបង្កើនកម្មវិធីអាវុធរបស់ប្រទេស ក្នុងអំឡុងធ្វើទស្សនកិច្ចរោងចក្រផលិតគ្រាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៊ីលយុទ្ធសាស្ត្រវាប្រហារពីដីទៅដីចំនួន២គ្រាប់ ដែលវាយប្រហារចំគោលដៅពេញៗ និងបានធ្វើការបញ្ជាក់ពីកម្លាំងផ្ទុះនៃក្បាលគ្រាប់ធម្មតា។ កាសែតកូរ៉េខាងជើងដដែលនេះ បាននិយាយប្រាប់ថា មីស៊ីលទាំងនោះ...
លោក សុខ ឥសាន៖ ការនិយាយថា កម្ពុជាជួលក្រុមហ៊ុនជិត ១លានដុល្លារ បញ្ចុះបញ្ចូលឲ្យអាមេរិក មានទំនាក់ទំនងល្អជាមួយខ្មែរ ឆ្លុះបញ្ចាំងពីទឹកចិត្តល្អ របស់រដ្ឋាភិបាលវិញទេhttps://dap-news.com/national/2022/01/28/217450/ លោក សុខ ទូច ផ្ដាំអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ទប់ស្កាត់អ្នកឆក់ត្រី ព្រោះឆក់មួយយប់ រកបាន១ម៉ឺនដុល្លារ (Video)https://dap-news.com/national/2022/01/28/217524/ ក្រសួងអប់រំ ណែនាំឲ្យអនុវត្តប្រតិទិន...
សកម្មភាពក្រុមការងារចុះផ្សព្វផ្សាយផលិតផល សេវាកម្ម បើកគណនី និងដំឡើងកម្មវិធី ARDB Mobile App នៅសហគមន៍កសិកម្មព្រៃផ្តៅ សហគមន៍ស្វាយភ្លោះ និងសហគមន៍កសិកម្មមានជ័យ ខេត្តព្រៃវែង ថ្ងៃទី២៧ និង ២៨ខែមករា ឆ្នាំ២០២២ ។ សូមចូលរួមប្រើប្រាស់ ARDB Mobile App ទាំងអស់គ្នា។ ធនាគារ...
បរទេស៖ ទំនាក់ទំនងជិតស្និទ្ធរវាងចិន និងរុស្ស៊ី ត្រូវបានកត់សម្គាល់ដោយអ្នកនយោបាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយដូច្នេះកំពុងជួយធ្វើឱ្យមានតុល្យភាពអំណាចនៅក្នុងវិស័យការទូតអន្តរជាតិ , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាង។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងចិន-រុស្ស៊ី កំពុងដើរតួជាតុល្យភាពអំណាចប្រឆាំងនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន...