ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី បង្ហាញពីគំនិតរបស់រុស្ស៊ី ទៅលើប្រទេសចិន

បរទេស៖ ទំនាក់ទំនងជិតស្និទ្ធរវាងចិន និងរុស្ស៊ី ត្រូវបានកត់សម្គាល់ដោយអ្នកនយោបាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយដូច្នេះកំពុងជួយធ្វើឱ្យមានតុល្យភាពអំណាចនៅក្នុងវិស័យការទូតអន្តរជាតិ , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាង។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងចិន-រុស្ស៊ី កំពុងដើរតួជាតុល្យភាពអំណាចប្រឆាំងនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អតីតប្រមុខរដ្ឋរុស្ស៊ីរូបនេះបាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាមួយទីក្រុងប៉េកាំង មានភាពវិជ្ជមានសម្រាប់ពិភពលោកទាំងមូល។ បច្ចុប្បន្ន លោក Medvedev មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ។

ផ្ទាំងពាណិជ្ជកម្ម

លោក Medvedev បន្តថា «យើងគ្មានសម្ព័ន្ធភាពយោធាជាមួយសាធារណរដ្ឋប្រជាមានិតចិនទេ ហើយក៏គ្មាននរណាម្នាក់ខំប្រឹងធ្វើដូច្នោះដែរ។ ប៉ុន្តែនៅពេលជាមួយគ្នានេះ វាត្រូវបាននិយាយឥតឈប់ឈរ ហើយទំនាក់ទំនងរបស់យើងត្រូវបានត្រួតពិនិត្យគ្រប់ពេលវេលា»។ តាមគំនិតរបស់គាត់ នេះគឺជាភស្តុតាងដែលថា ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង “បានជះឥទ្ធិពលរួចហើយ ជាកត្តាតុល្យភាពនៃតុល្យភាពអំណាចអន្តរជាតិ”៕ប្រែសម្រួលៈ ណៃ តុលា

To Top