នាព្រឹកថ្ងៃទីអង្គារ ទី២៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ លោក មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ គឺជាលើកដំបូងហើយដែរអ៊ីរ៉ង់បានប្រកាស ពីជំហរបស់ខ្លួនថាបានត្រៀមខ្លួនក្នុងការជួបចរចាត្រង់ជាមួយ នឹងអាមេរិកចំពោះបញ្ហានៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរនិងក៏ជាកិច្ចប្រជុំដែលខ្លួនហៅថាជាកិច្ចប្រជុំបន្ទាន់Urgentផងដែរ។ គិតចាប់តាំងតែពីឆ្នាំទៅ មកម្ល៉េះដែលរដ្ឋាភិបាលក្រុងតេហរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយនឹងបណ្តាមហាអំណាចទាំង៥ប្រទេស ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងដែលភាគច្រើនគឺបានព្យាយាម យកទណ្ឌកម្មមកធ្វើការដោះដូរនឹងជំនួបគ្នា។ រំលឹកដែរថាបន្ទាប់ពីបានដកខ្លួន ដោយឯកតោភាគីកាលពីឆ្នាំ២០១៨មកក្រោមការដឹកនាំ របស់លោកអតីតប្រធានាធិបតីអាមេរិក Donald Trump មកដល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានត្រឹមជួបពិភាក្សាដោយប្រយោលប៉ុណ្ណោះជាមួយនឹងអ៊ីរ៉ង់ទាំងនៅក្នុងទីក្រុង Vienna នាពេលកន្លងមកផងដែរ។ គួរឲ្យដឹងដែរថាការប្រកាស ដោយអ៊ីរ៉ង់លើកនេះគឺដូចទៅនឹងអ្វីដែលអាមេរិកតែងតែចង់ បានហើយធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ដោយផ្ទាល់...
បរទេស៖ ខណៈដែលភាពតានតឹងគ្នារវាង កងកម្លាំងយោធារវាងរុស្សីនិងសហរដ្ឋអាមេរិក ណាតូនិងអឺរ៉ុបកំពុងតែកើនឡើងនោះបេក្ខភាពប្រធានាធិបតី បារាំងម្នាក់បែរជាបានឡើងមកបង្ហាញជំហ ក្នុងការគាំទ្រទៅដល់រុស្សីនិងចង់ឲ្យបារាំងក្នុងការព្យាយាម īដកខ្លួនចេញពីឥទ្ធិពលរបស់អាមេរិកទៅវិញ។ លោក Eric Zemmour បេក្ខភាពប្រធានាធិបតីបារាំងរូបនេះបានថ្លែងបែបនេះទៅ កាន់ប៉ុស្តបារាំងលេខ៥ថា៖បារាំងគួរតែបង្កើនការងារសហការជាមួយ នឹងរុស្សីដោយការដក ទណ្ឌកម្មទាំងឡាយចេញពី មូស្គូហើយព្យាយាមគេចចេញពីឥទ្ធិពលរបស់អាមេរិកវិញ។ បេក្ខភាពមកពីបក្សស្តាំនិយមរូបនេះ បានបន្ថែមទៀតថារដ្ឋាភិបាលក្រុងប៉ារីសគួរតែធ្វើជាមិត្ត ជាមួយនឹងរុស្សីនិងបញ្ចប់ទៅភាពជាឧបករណ៍សម្រាប់អាមេរិកយកទៅប្រើប្រាស់ដោយលើក ឧទាហរណ៍ជាក់ស្តែងថាអាមេរិកពេលនេះកំពុងប្រើប្រាស់អឺរ៉ុបប៉ុណ្ណោះទៅប្រឆាំងជាមួយនឹងរុស្សី។ លោកបន្តបែបនេះទៀតថា៖ជារៀងរាល់ ពេលនៅគ្រាណាដែលរុស្សីអាល្លឺម៉ង់និងបារាំង ចាប់ផ្តើមមានភាពជិតស្និទ្ធជាមួយគ្នាគឺមានតែអាមេរិកប៉ុណ្ណោះ...
បរទេស៖យោងតាមការអះអាងនិងចេញផ្សាយដោយ RT.com បានឲ្យដឹងថានៅថ្ងៃអង្គារនេះកូរ៉េខាងជើងបានធ្វើការ បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ជាលើកទី៥សម្រាប់ខែមករានិងដើមឆ្នាំ២០២២នេះ។ កូរ៉េខាងជើងបានបាញ់មីស៊ីល ដែលត្រូវបានគេមើលឃើញទំនងជាមាន២គ្រាប់ចូលទៅក្នុងសមុទ្រដែល ស្ថិតនៅភាគខាងកើត នៃឆ្នេររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយដោយ Yonhap និងប្រភពជាច្រើនទៀត។ ក្រុមការងាររបស់កូរ៉េខាងត្បូងបាន ធ្វើការវិភាគនិងសន្និដ្ឋានបានថាវាគឺជាមីស៊ីលល្បឿនលឿនជាងសម្លេងឬ cruise missiles ដែលជាមីស៊ីលមិនត្រូវបានហាមឃាត់ឡើយដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេស ប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយចំណាយ លើការដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់លោកស្រី Minnie Chey នាយិកា EDCF...
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។ ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូង ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះផលិតទឹកសុទ្ធ...
ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ដោយអសីលធម៌ របស់ប្រធានសមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស(APHR) ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២។ ការចេញប្រតិកម្មរបស់គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន...
ហ្សាការតា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ថា ស្លាប់តិចបំផុត១៩នាក់ នៅរយពេលមានឆាកប្រយុទ្ធគ្នារវាងក្រុម សហគមន៍២ក្រុម នៅក្នុងទឹកដីប្រេស៊ីល ។ លោក Adam Erwindi គណៈកម្មាធិការជាន់ខ្ពស់ ដែលជាអ្នកនាំរបស់សាលាខេត្តបានថ្លែងប្រាប់ថា លោក Adam Erwindi បានប្រាប់ដល់សារព័ត៌មានខេត្ត Metro TV នៅ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ជួយប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេស ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ដល់ពួកគាត់ដែលកំពុងធ្វើការនៅទីនោះ។ ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី...
ព្រុចសែល៖ សហភាពអឺរ៉ុប បានរៀបចំដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្សី ឬការគំរាមកំហែងកូនកាត់ ប្រសិនបើវាឈ្លានពានអ៊ុយក្រែន ហើយ “មានភាពជឿនលឿនណាស់” ក្នុងការរៀបចំរបស់ខ្លួន សម្រាប់ការឆ្លើយតបទៅនឹងការឈ្លានពានណាមួយ នេះបើតាមការលើកឡើងរបា់អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell។ លោកបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបថា ប្លុកនេះត្រូវបានរួបរួមនៅក្នុងវិធីសាស្រ្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ដថា “ការកសាងយោធារបស់រុស្ស៊ីនៅក្នុង និងជុំវិញអ៊ុយក្រែន និងការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីបង្កើតឡើងវិញនូវបន្ទាត់បែងចែកនៅលើទ្វីបរបស់យើង ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះ និងគោលការណ៍សំខាន់ៗ...