ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសគាំទ្រចំពោះអំពាវនាវរបស់ នាយករដ្ឋមន្ត្រីអេស្ប៉ាញ នាពេលកន្លងមក ឱ្យមានការទទួលស្គាល់ជំងឺកូវីដ-១៩ គឺជាជំងឺផ្តាសាយធម្មតា ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដប្រុងប្រយ័ត្នបន្ថែមទៀត។ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើង នៅខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនរាក់ទាក់ ពីអង្គការណាតូ” ។ លោកបានលើកឡើងថា...
បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទ គឺ កាសែតនេះបានអះអាងថាមនុស្ស ១៨នាក់ ភាគច្រើន ជាកូន និងភរិយារបស់អ្នកការទូតរុស្ស៊ី បានចាកចេញពីប្រទេស អ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែមករា។ មនុស្សចំនួន ៣០ នាក់ទៀតត្រូវបានគេអះអាងថា បានចាកចេញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីនោះ ហើយអ្នកការទូតមកពីស្ថានកុងស៊ុលរុស្ស៊ីពីរផ្សេងទៀត (Kharkov និង Odessa) ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ៖ ក្រោយបានស្តាប់ការពន្យល់បកស្រាយពី លោក មាន ចាន់យ៉ាដា និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ អ្នកតវ៉ាបញ្ហាដីធ្លីមកពីសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រមាណ៣០នាក់ បានឯកភាពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ។ ក្នុងជំនួបនេះ អភិបាលរងទាំងពីររូប បានពន្យល់ ពីគោលការណ៍ និងចំណុចមួយចំនួន ដោយសូមឲ្យអ្នកតវ៉ាទាំងអស់...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម លើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ជាប់ពន្ធនាគារ ៨ ឆ្នាំ ។ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រាត និង រូបអាសអាភាសរបស់ពួកគេ ដើម្បីចែកចាយ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចប់ការផ្តល់ប្រាក់ ឧបត្ថម្ភសម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើខេត្ត Badghis ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ។ ចៅហ្វាយស្រុក Mohammad Saleh Purdil បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺតំបន់ Badruk, Darband-e-Safed និង Khak Polak...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Saeed Khatibzadeh បានលើកឡើងថា ការសម្រេចចិត្តនៅតែអាស្រ័យ លើ ភាគីអារ៉ាប៊ីសាអូឌីត និងវិធានការជាក់ស្តែង ដែលខ្លួនត្រូវការ។ លោក Khatibzadeh បានបន្ថែមថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤២ករណីបន្ថែមទៀត ដែលជាប្រភេទបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបឡើងដល់១១៨នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ។ ការចេញផ្សាយនេះបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងជនជាតិមីយ៉ាន់ម៉ាចំនួន៣៦នាក់ និងជនបរទេស៦នាក់ ដែលថ្មីៗនេះបានមកដល់ប្រទេសមីយ៉ាន់ម៉ា ដោយជើងហោះហើរសង្គ្រោះ។ យោងតាមតួលេខរបស់ក្រសួងកាលពីថ្ងៃចន្ទ...
យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...