សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសមួយរូបបានឲ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ត្រូវបានលើកទឹកចិត្តដោយកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់កូរ៉េខាងត្បូង និងជប៉ុន ដើម្បី“ ដោះស្រាយភាពខុសគ្នារបស់ពួកគេ” ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ លោក Marc Knapper ឧបការីរងរដ្ឋលេខាធិការនៃប្រទេសកូរ៉េ និងជប៉ុន នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយដែលជាក់ស្តែងយោងទៅលើការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសជប៉ុន ដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង នៅក្នុងឱកាសនៃការចាប់ផ្តើមរដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រទេសចិន បានជោគជ័យ ក្នុងការចុះចតយានអវកាសមួយគ្រឿង នៅលើផ្ទៃនៃភពព្រះចន្ទ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីនាំយកត្រឡប់មកវិញ នូវថ្មព្រះចន្ទជាវត្ថុតាងផង។ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស Chang’e-5 របស់ខ្លួន នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយបេសកកម្មគ្មានមនុស្ស ដែលគេដាក់ឈ្មោះតាមនាគរាជព្រះចន្ទ ក្នុងទេវកថាចិននោះ គឺមានគោលបំណង ប្រមូលយកវត្ថុនៅលើឋានព្រះចន្ទ...
ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ អង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ សូមបញ្ជាក់ថា លោក...
បរទេស៖ ដោយដកស្រង់ ពីប្រភពស៊ើបការណ៍សម្ងាត់ មិនបញ្ចេញអត្តសញ្ញាណ ចំនួនពីររបស់ជប៉ុន អ្នកវិភាគសហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានផ្តល់ឲ្យលោក គីម ជុងអ៊ុន និងគ្រសាររបស់លោក នូវថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា។ លោក Harry Kazianis ជាអ្នកជំនាញវិភាគ ស្តីពីប្រទេសកូរ៉េខាងជើង នៅមជ្ឈមណ្ឌលចំណាប់អារម្មណ៍ជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បានមានប្រសាសន៍ប្រាប់ថា...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០នេះ និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ផងដែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដស្នើឲ្យអាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការសម្របស ម្រួលទប់ស្កាត់ដល់ការរើសអើង ការប្រមាថមាក់ងាយលើជនមានពិការភាព ខណៈរាជរដ្ឋាភិបាលមានចក្ខុវិស័យ ធ្វើឲ្យ ជនមានពិការភាព និងក្រុមគ្រួសារមានជីវិតល្អ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមា នពិការភាពអន្ដរជាតិ...
ភ្នំពេញ ៖ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវប្រសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សំដៅទប់ស្កាត់ ប្រកប ដោយប្រសិទ្ធភាព ការឆ្លងរាលដាលនៃកូវីដក្នុងព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” ក្រុមប្រឹក្សារាជធានី ភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកកិច្ចប្រជុំសាមញ្ញលើកទី ១៩ និងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ នៅបណ្ដាខណ្ឌចំនួន៣ ដែលស្ថិតក្នុងរយៈពេលចត្តាឡីស័ក ពីរសប្តាហ៍ខាងមុខនេះ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញម៉ាស ចំនួន២លានបន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀត សម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន ២លានម៉ាសម្តងរួចមកហើយ...
បរទេស៖ ក្រុមហ៊ុន Moderna Inc គ្រោងនឹងស្នើសុំការអនុញ្ញាតសម្រាប់វ៉ាក់សាំង ការពារមេរោគកូរ៉ូណារបស់ខ្លួន នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប នៅថ្ងៃច័ន្ទបន្ទាប់ពីការវិភាគថ្មីបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារវីរុសកូវីដ១៩ ដោយមិនមានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការវិភាគបឋមដែលរួមមាន ១៩៦ ករណី បានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៤,១...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ថា ផ្តាសាយបក្សីបានរកឃើញ នៅក្នុងខេត្តទី៤របស់ប្រទេសជប៉ុន ។ ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃអង្គារនេះ ដែលជារលកមួយនៃការឆ្លងជំងឺនៅឯកសិដ្ឋានចិញ្ចឹមបក្សីមួយកន្លែង ក្រោយពីបានផ្ទុះឡើងបង្កមហន្តរាយលើប្រទេសជប៉ុនកាលពីជាង៤ឆ្នាំមុន ។ ក្រសួងបានឲ្យដឹងនៅលើ គេហទំព័របស់ខ្លួនថា ជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅឯកសិដ្ឋានមួយកន្លែង នៅក្រុង Hyuga ខេត្ត...