បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រុស្សី តំណាងនៅអង្គការសហប្រជាជាតិនៅថ្ងៃសុក្ របាននិយាយថារដ្ឋាភិបាលក្រុងមូស្គូ នឹងមិនដែលមានផែនការក្នុងការលុកលុយទៅលើប្រទេសអ៊ុយក្រែនជាដាច់ខាត លុះត្រាណាតែមានសកម្មភាពបង្កហេតុមកលើប្រទេសរុស្សី ជាមុន។ ក្នុងនោះមន្ត្រីជាន់ខ្ពស់ដដែលក៏បានបញ្ជាក់ ដែរថាជាក់ស្តែងអ៊ុយក្រែន នោះទេដែលបានកំពុងបង្កបញ្ហាជាមួយនឹងរុស្សី តាមរយៈសកម្មភាពរួមគ្នាមជាមួយនឹងសហរដ្ឋអាមេរិកដូចជាការបង្ហាញវត្តមាន នាវាចម្បាំងរបស់អាមេរិកនៅសមុទ្រខ្មៅជាដើម។ លោក Dmitry Polyansky បានធ្វើការឆ្លើយតបបែបនេះទៅនឹងសំណួរដែលត្រូវបានសួរដោយក្រុមអ្នកកាសែតអំពីបញ្ហាពង្រីក វត្តមានយោធារបស់រុស្សី កាន់តែច្រើននៅក្នុងតំបន់ព្រំដេនជាមួយនឹង អ៊ុយក្រែនក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលវាបានធ្វើឲ្យអ៊ុយក្រែននិងអាមេរិក ផងមានប្រតិកម្មយ៉ាងខ្លាំង។ មន្ត្រីរូបនេះបានបញ្ជាក់បែបនេះថា៖...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា យល់ព្រមជាមួយឧត្តមនាវីឯក John Aquilino មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងធ្វើការឆ្ពោះទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ចិន និងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រហែល ២០នាទីដែលត្រូវបានប្រារព្ធឡើងមួយថ្ងៃបន្ទាប់ពីលោក គីស៊ីដា ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្តងទៀតនោះ អ្នកទាំងពីរបានចែករំលែកការព្រួយបារម្ភទាក់ទងនឹងការប៉ុនប៉ងឯកតោភាគីរបស់ចិន ក្នុងការកែប្រែស្ថានភាពក្នុងតំបន់ និងផ្លាស់ប្តូរទស្សនៈស្តីពីការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង នេះ បើ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក Hwang, Seong Kyu អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានស្វាគមន៍ចំពោះវឌ្ឍនភាព គម្រោងសាកល្បង ស្តីពី ប្រតិបត្តិការទីផ្សារដឹកជញ្ជូនផ្លូវសមុទ្រតែមួយអាស៊ាន (ASSM) ជាពិសេស...
ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះ បានទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។ ក្នុងពិធីបើកការដ្ឋាន នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជា ក្នុងការអភិរក្សថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌។ ក្នុងអង្គមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ នាថ្ងៃទី១២ ខែវិច្ឆិកា...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល នូវសេចក្តីរាយការណ៍មួយដែលថា ទីក្រុងមូស្គូអាចនឹងកំពុងតែពិចារណាធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន និងចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទង្វើឈ្លានពានជាបន្តបន្ទាប់ នៅសមុទ្រខ្មៅ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីក្តីព្រួយបារម្ភជាមួយសម្ពន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួន ស្តីពីភាពអាចកើតមាននៃការវាយប្រហារពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយផ្អែកលើសេចក្តីរាយការណ៍មួយ ដែលលើកឡើងពីទង្វើយោធាដ៏គួរឲ្យសង្ស័យនៅក្នុងប្រទេសរុស្ស៊ី ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា សម្រាប់ក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...
តេអេរ៉ង់៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានលើកឡើងថា មធ្យោបាយដ៏ល្អបំផុត ដើម្បីជម្នះបញ្ហាក្នុងតំបន់ គឺត្រូវបង្កើតយន្តការជាក់លាក់ចំពោះលក្ខណៈក្នុងតំបន់ តាមរយៈការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ទាំងអស់ ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា លោក Shamkhani បានលើកឡើងពីអំពើភេរវកម្ម ការឈ្លានពានរបស់យោធាបរទេស ក៏ដូចជាការធ្វើចំណាកស្រុក ដែលជាបញ្ហាសន្តិសុខដ៏សំខាន់ដែលតំបន់ប្រឈមមុខ។ លោកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Nikolai Patrushev នៅខាងក្រៅកិច្ចពិភាក្សាសន្តិសុខក្នុងតំបន់...
ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក ដល់បងប្អូនប្រជាលពលរដ្ឋទាំងអស់ រួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា តាមទីតាំងទាំង១៤ខណ្ឌ នោះរួមមាន៖ ១ ខណ្ឌ៧មករា មាន២ទីតាំង មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យសម្រាកព្យាបាលអូឡាំព្យាមេឌីឌល២ ខណ្ឌដូនពេញ មាន១ទីតាំង មន្ទីរពេទ្យបង្អែកចតុមុខ៣ ខណ្ឌទួលគោក មាន១ទីតាំង មណ្ឌលសុភាពទួលគោក៤...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា អាមេរិកតែតែងបំពានលើកម្ពុជា ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញ នៅក្នុងការរប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាមេរិកនៅតែយកបញ្ហា នៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុច្ចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាអ្នកទោស ៧រូប ដែលវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១២ វិច្ឆិកា នេះ សម្ដេច ស ខេង...