Covid-19

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ដូសទី៣ សូម ប្រញាប់ទៅចាក់ នៅទីតាំងទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក ដល់បងប្អូនប្រជាលពលរដ្ឋទាំងអស់ រួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា តាមទីតាំងទាំង១៤ខណ្ឌ នោះរួមមាន៖


១ ខណ្ឌ៧មករា មាន២ទីតាំង មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យសម្រាកព្យាបាលអូឡាំព្យាមេឌីឌល
២ ខណ្ឌដូនពេញ មាន១ទីតាំង មន្ទីរពេទ្យបង្អែកចតុមុខ
៣ ខណ្ឌទួលគោក មាន១ទីតាំង មណ្ឌលសុភាពទួលគោក
៤ ខណ្ឌបឹងកេងកង មាន១ទីតាំង មណ្ឌលសុខភាពទួលស្វាយព្រៃ
៥ ខណ្ឌចំកាមន មាន១ទីតាំង មណ្ឌលសុខភាពផ្សារដើមថ្កូវ
៦ ខណ្ឌជ្រោយចង្វារ មាន២ទីតាំង មណ្ឌលសុខភាពកោះដាច់ និងផ្សារ OCIC
៧ ខណ្ឌឬស្សីកែវ មាន២ទីតាំង មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩
៨ ខណ្ឌពោធិ៍សែនជ័យ មាន៣ទីតាំង មណ្ឌសុខភាពសំរោងក្រោម, មណ្ឌលសុខភាពសាមគ្គី និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
៩ ខណ្ឌកំបូល មាន៥ទីតាំង មណ្ឌលសុខភាពស្នោ, មណ្ឌលសុខភាពឪឡោក, មណ្ឌលសុខភាពប្រទះឡាង, មណ្ឌលសុខភាពបឹងធំ និងមណ្ឌលសុខភាពកំបូល
១០ ខណ្ឌច្បារអំពៅ មាន៥ទីតាំង មន្ទីរពេទ្យបង្អែកច្បារអំពៅ, មណ្ឌលសុខភាពនិរោធ, មណ្ឌលសុខភាពព្រែកឯង, មណ្ឌលសុខភាពក្បាលកោះ និងមណ្ឌលសុខភាពព្រែកថ្មី
១១ ខណ្ឌមានជ័យ មានទី២ទីតាំង មន្ទីរពេទ្យបង្អែកច្បារអំពៅ និងមណ្ឌលសុខភាពស្ទឹងមានជ័យ
១២ ខណ្ឌសែនសុខ មាន៥ទីតាំង មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិនសែនសុខ, មណ្ឌលសុខភាពឃ្មួញ, មណ្ឌលសុខភាពក្រាំងធ្នង់, មណ្ឌលសុខភាពភ្នំពេញថ្មី និងមណ្ឌលសុខភាពទឹកថ្លា
១៣ ខណ្ឌដង្កោ មាន៨ទីតាំង មន្ទីរពេទ្យបង្អែកដង្កោ, មណ្ឌលសុខភាពជើងឯក, មណ្ឌលសុភាពសាក់សំពៅ, មណ្ឌលសុខភាពព្រែកកំពឹស, មណ្ឌលសុខភាពរលួស, មណ្ឌលសុភាពពងទឹក, មណ្ឌលសុខភាពព្រៃស និងមណ្ឌលសុខភាពព្រៃវែង
១៤ ខណ្ឌព្រែកព្នៅ មាន៤ទីតាំង ១មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មណ្ឌលសុខភាពសំរោង, មណ្ឌលសុខភាពពញ្ញាពន់ និងមណ្ឌលសុខភាពគោករកា ។

ក្នុងនោះសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ (ក្រសួងការពារជាតិ) សូមទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា៕

To Top