ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងលើសពី១លានាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២២.៨០៦នាក់ ត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេលមួយថ្ងៃ ។ វិទ្យាស្ថាន RKI...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាមួយរូប បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ា បានរឹបអូសបាន សារធាតុញៀនទ្រង់ទ្រាយធំ ដែលជាប្រភេទថ្នាំសណ្តំ ដែលមានតម្លៃ ប្រមាណ៨៣៧ពាន់លាន kyats ស្មើនឹង ៦៣៤,០៩លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំរយៈពេល១១ខែ នៅក្នុងឆ្នាំនេះ ។...
កណ្ដាល ៖ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានចូលរួមពិធីផ្សព្វផ្សាយគម្រោង «ពិពិធកម្មកសិកម្មកម្ពុជា» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល។ សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក គង់...
បរទេស៖ជំនួបជាប្រវត្តិសាស្ត្រមួយ រវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានផ្ញើសារដ៏ខ្លាំងក្លាមួយ ឲ្យដល់សម្ពន្ធមិត្តនិងបច្ចាមិត្តនានាថា ប្រទេសទាំងពីរនៅតែប្តេជ្ញាយ៉ាងខ្លាំងក្លាធ្វើការប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវរួមរបស់ប្រទេសទាំងពីរ។ តាមសេចក្តីរាយការណ៍ ជំនួបសម្ងាត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅក្នុងទីក្រុង Neom ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវមន្ត្រីអ៊ីស្រាអែលបានធ្វើការបញ្ជាក់ តែត្រូវបានច្រានចោលដោយទីក្រុងរីយ៉ាដនោះ បានបង្ហាញនូវសាររួមមួយដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ថា សម្ពន្ធមិត្តដ៏ចម្បងក្នុងតំបនរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួន។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារឲ្យបានធនធានធម្មជាតិ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរ និងអ្នកវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះ ជាបញ្ហាធម្មតានោះឡើយ។ ក្នុងពិធីសម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី កាលពីថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០...
អាមេរិក៖ឆ្នាំ២០២០ប្រហែលជាលំបាកណាស់ ប៉ុន្តែប្រជាជនអាមេរិក ជាច្រើនកំពុងតែទន្ទឹងរងចាំអនាគតដ៏ប្រសើរមួយ ហើយ ពណ៌បៃតងកាន់តែប្រសើរឡើង ប្រសិនបើយើងផលិតកាកសំណល់សូន្យដោយប្រកាន់ខ្ជាប់របបអាហារ ដែលមានមូលដ្ឋានលើរុក្ខជាតិនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ការស្ទង់មតិថ្មីមួយបង្ហាញថា ៥៩ ភាគរយអាចមើលឃើញផែនដីដែលមិនប៉ះពាល់ដល់បរិស្ថានទាំងស្រុងនៅឆ្នាំ២០៤២ ប៉ុន្តែភាគច្រើនយល់ថា វាអាចទៅរួចប្រសិនបើយើងទាំងអស់គ្នាធ្វើការជាមួយគ្នា។ គំនិតនៃការទៅបៃតងគឺផលិតកាកសំណល់សូន្យ និងដំណើរការថាមពលកកើតឡើងវិញរួមជាមួយការប្តូរឡាន ជិះកង់ ឬដើរ និងទទួលយករបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ។ ក្នុងចំណោមវិធីដើម្បីបង្កើតពិភពលោកឲ្យកាន់តែប្រសើរអ្នកឆ្លើយសំណួរ ៧០ ភាគរយជឿថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងធំបំផុតតែមួយដែលមនុស្សជាតិកំពុងប្រឈមមុខ។ ការសិក្សានេះធ្វើឡើងដោយ...
បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ចំនួន ១៩នាក់ថែមទៀត នៅថ្ងៃសុក្រ ដែលនាំឱ្យថៃមានអ្នកជំងឺនេះសរុបបានកើនឡើងដល់ ៣.៩៦១ នាក់ និងមានអ្នកស្លាប់ចំនួន ៦០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា...
បរទេស៖ប្រទេសតួកគីនៅថ្ងៃសុក្រនេះ បានច្រានចោលសំណើធ្វើឡើងដោយរដ្ឋសភាអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើតួកគី ជុំវិញរឿងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកប្រធានាធិបតី Tayyip Erdogan ទៅកាន់រដ្ឋស៊ីបតួកគីបំបែកខ្លួនមួយ នៅក្នុងសាធារណរដ្ឋស៊ីបភាគខាងជើង ដោយហៅការទាមទារនោះមិនពាក់ព័ន្ធជាមួយការពិត។ មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះសេចក្តីសម្រេចនោះ និងបានចោទរដ្ឋសភាអឺរ៉ុបពីបទប្រកាន់រើសអើង និងផ្តាច់ចេញពីការពិត ស្តីពីកោះស៊ីប។ លោក Hami Aksoy បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធ នឹងកងកម្លាំងពួកហូធី នៅក្នុងប្រទេសយេម៉ែន តាមសេចក្តីរាយការណ៍ បានវាយការវាយឆ្មក់ តាមអាកាសជាបន្តបន្ទាប់ លើបន្ទាយនានា ដែលក្រុមមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់ប្រើប្រាស់ នៅក្នុងនិងនៅជុំវិញរដ្ឋធានី សាណាអា នាថ្ងៃសុក្រនេះ។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការនិយាយ អំពីចំនួនអ្នករងគ្រោះនោះទេ ហើយការវាយប្រហារតាមអាកាស ដែលគេរាយការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយមានការវាយប្រហារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ និងអ្នកជាសះស្បើយចំនួន១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕