ភ្នំពេញ៖ តុលាកាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ កោះហៅលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ និងបក្ខពួកចូលសវនា ការនៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមបទល្មើស«រួមគំនិតត្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។ យោងតាមដីការ ដែលសមត្ថកិច្ចជិត១០នាក់ បានយកទៅបិទនៅមុខ អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ...
បរទេស៖ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាស្តីពីជម្លោះយោធានៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទផ្សេងគ្នាមួយ ជាមួយជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃទី០១ខែវិច្ឆិកា និងជាមួយប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃទី០២ខែវិច្ឆិកា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “បញ្ហាដោះស្រាយជម្លោះនៅតំបន់...
បរទេស៖ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង សមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែផលិតនាវាមុជទឹកថ្មីពីរគ្រឿង ហើយមួយគ្រឿងក្នុងចំណោមនោះ គឺមានសមត្ថភាពអាចបាញ់ មីស៊ីលផ្លោងបាន។ លោក Ha Tae-keung ជាសមាជិករដ្ឋសភាមួយរូបមកពីបក្សប្រឆំាង នៅក្នុងគណៈកម្មាធិការចារកម្មរបស់រដ្ឋសភា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “មួយក្នុងចំណោមនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងតែផលិត គឺអាចបំពាក់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកបាន។ នាវាមួយមានប្រភេទ Romeo ហើយមួយផ្សេងទៀត គឺជាទំហំធំមធ្យមប្រភេទថ្មី”។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈ រវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក...
ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182...
ភ្នំពេញ៖ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។ ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet។ ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាចផ្ដល់ព័ត៌មានទំនាក់ទំនងដល់ក្រុមហ៊ុន អេ...
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យ លោក Joe Biden បានចេញមុខការពារ លោក Anthony Fauci បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងបណ្តេញ អ្នកជំនាញខាងជំងឺឆ្លងកំពូល របស់ប្រទេសនេះ បន្ទាប់ពីថ្ងៃបោះឆ្នោត។ លោក Biden បានថ្លែងនៅក្នុងពិធីជួបជុំ...
ក្រុមហ៊ុន រថយន្ត ISUZU Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ដ ភីកអាប់ សេរីថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…ស្វែករកឧត្តមភាពថ្មី” ដែលលើសពីរថយន្តភីកអាប់ធម្មតា។ នេះជាស្នាដៃវិស្វកម្មដ៏ល្អឥតខ្ចោះ តាមទស្សនៈ “មោះមុត ទាក់អារម្មណ៍ និង ឆ្លាតវៃ” ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង។...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ ប្រូម៉ូសិនដ៏រំភើបរីករាយ និងអស្ចារ្យបានមកដល់ទៀតហើយ…!! រាល់ការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់ (TOTAL)...