ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក-អាមេរិក ព្រមព្រៀងបើកព្រំដែនឡើងវិញ នៅខែវិច្ឆិកា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានយល់ព្រមបើកព្រំដែនរួមឡើងវិញនៅខែវិច្ឆិកា បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ -១៩ ។

លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ពីវិមានជាតិនៅទីក្រុងម៉ិកស៊ិកថា“ ព្រំដែនភាគខាងជើង នឹងត្រូវបើកឡើងវិញ។ យើងនឹងមានភាពប្រក្រតីនៅព្រំដែនភាគខាងជើងរបស់យើង នៅថ្ងៃទី០១ ខែវិច្ឆិកា” ។

ព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក ត្រូវបានបិទមិនឱ្យចរាចរលើផ្នែក “ មិនសំខាន់” ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ការបិទនេះបានដាក់កំហិតលើការធ្វើដំណើរ សម្រាប់ទេសចរណ៍ ឬការដើរទិញឥវ៉ាន់ ប៉ុន្តែមិនប៉ះពាល់ដល់ពាណិជ្ជកម្ម ឬការឆ្លងកាត់សំខាន់ៗផ្សេងទៀត ដូចជាការឆ្លងកាត់ទំនិញ និងសម្រាប់ការងារ ឬសុខាភិបាលឡើយ៕ដោយ ឈូក បូរ៉ា

To Top