ព័ត៌មានជាតិ

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្វព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ខួប៩ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រារព្វព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ព្រះរាជពិធីបុណ្យ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ព្រះបុត្រី ជាព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ព្រមទាំងលោក លោកជំទាវ សហជីវិន សហជីវិនី ជាថ្នាក់ដឹកនាំ មកពីរាជធានី-ខេត្ត ៕

To Top