បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មី ដើម្បីសហការជាមួយឥណ្ឌូណេស៊ី ទៅលើបញ្ហានៃសមុទ្រចិនខាងត្បូង និងគោរពនូវកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្រុងហ្សាការតា ដែលបានព្យាយាម ដើម្បីការពារដែនទឹករបស់ខ្លួន ដោយបដិសេធការទាមទារខុសច្បាប់ របស់ចិននៅក្នុងតំបន់នោះ។ ដំណើរទស្សនកិច្ចរបស់ លោក Pompeo ទៅកាន់ប្រទេសឥណ្ឌូនេស៊ី...
Business Insider នៅសប្តាហ៍នេះ បានចេញផ្សាយថាមហាអំណាច ផ្នែកយោធាដ៏ធំបំផុតលើលោក ចិនអាចលុកលុយនិងបំផ្លាញកោះតៃវ៉ាន នៅពេលនេះណាក៏បាន តាមខ្លួនចង់បាន ប៉ុន្តែខណៈនេះ កោះមួយនេះ បានព្យយាមពង្រឹងវិសាលភាព ការពារជាតិរបស់ខ្លួន កាន់តែល្អប្រសើរឡើង ដែលវានឹងធ្វើឲ្យ សកម្មភាពយោធាណាមួយរបស់ចិន កាន់តែមានភាពលំបាក ជាងមុនជាមិនខាន។ មួយថ្ងៃបន្ទាប់ពីបានបង្ហាញ ពង្រាងស្នើសុំលក់អាវុធជាកញ្ចប់ ដែលមានតម្លៃប្រមាណជា ១,៨ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់រួចមក...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងអនុញ្ញាតប្រទេស មិនមែនជាសមាជិកខ្លួន ដូចជាអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ចូលរួមក្នុងគម្រោងការពារជាតិ រួមគ្នានាពេលអនាគត ប៉ុន្តែត្រឹមតែផ្អែក លើមូលដ្ឋានពិសេសប៉ុណ្ណោះ។ ចំពោះការសម្រេចចិត្ត ដែលអនុញ្ញាតឲ្យប្រទេសអង់គ្លេស និងប្រទេសផ្សេងទៀត ដូចជាន័រវេស និងសហរដ្ឋអាមេរិកជាដើម ចូលរួមក្នុងគម្រោងអនាតគ ដើម្បីអភិវឌ្ឍផលិតយន្តហោះ ឧទ្ធម្ភាគចក្រនិងអាវុធនោះ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុបមួយរូប បានមានប្រសាសន៍ថា...
បរទេស៖ សហភាពអឺរ៉ុប បាននិយាយថា ការកើនកម្តៅខ្លំាងឡើង ក្នុងជម្លោះនៅតំបន់ Nagorno-Karabakh គឺជារឿង មិនអាចទទួលយកបាន និងបានស្នើ ឲ្យមានកិច្ចពិភាក្សាសន្តិភាពថ្មី ស្របពេល ដែលប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់ បានចោទដាក់គ្នាជាច្រើនលើកច្រើនសា ស្តីពីការផ្លោងគ្រាប់ដាក់គ្នា នាថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Peter Stano ជាមន្ត្រីនាំពាក្យគោលនយោបាយ កិច្ចការបរទេសនិងសន្តិសុខ...
បរទេស៖ ព្យុះហ្គូនី ដែលត្រូវបានបង្កើតឡើងពីវិសម្ពាធទាបក្បែរប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃអាទិត្យ ហើយអាចនឹងវាយប្រហារភាគកណ្តាលប្រទេសវៀតណាមផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ព្យុះបានបោកបក់នៅចំងាយប្រហែល ១ ៥៤៥ គីឡូម៉ែត្រភាគខាងកើតនៃកោះលូហ្សុន ក្នុងប្រទេសហ្វីលីពីន ដែលមានល្បឿនអតិបរមា ១១០...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីបង្កើតសហប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាមួយប្រទេសឥណ្ឌូនេស៊ី និងគោរពកិច្ចប្រឹងប្រែងរបស់ទីក្រុងចាកាតា ក្នុងកិច្ចការពារដែនទឹករបស់ខ្លួន ទន្ទឹងនឹងការច្រានចោលការអះអាងកម្មសិទ្ធិក្នុងតំបន់មិនស្របច្បាប់របស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយលោក Retno Marsudi ជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ំMike Pompeo បានធ្វើការកោតសរសើរសកម្មភាពឥតរារែករបស់ទីក្រុងចាកាតា...
អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់...
ភ្នំពេញ ៖ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកវរសេនីយ៍ ឯក ហ៊ុល វណ្ឌី មេបញ្ជាការរងកងពល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW Motorcycle Club Cambodia ដែលដឹកនាំសមាជិកក្លិប នាំយកអង្ករចំនួន...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង ពីជំនាន់មួយទៅជំនាន់មួយ ដោយថាពិភពលោក កំពុងមើលឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១០០ ឆ្នាំ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថាលោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងសារឆ្លើយតប ទៅមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្ទាប់ពីលោកគីម បានផ្ញើសារអបអរសាទរកាលពីដើមខែនេះ ក្នុងឱកាសខួបលើកទី៧១ នៃការបង្កើតប្រទេសចិន។ សារនេះមានគោលបំណងបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំក្នុងចំណោមសម្ព័ន្ធមិត្ត ចំពេលដែលការប្រជែងគ្នាកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំង...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះសហរដ្ឋអាមេរិក នៅក្នុងអត្ថបទមួយ ស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានគម្រាមកម្ទេចមីស៊ីលអ៊ីរ៉ង់ណាមួយ ដែលដឹកបញ្ជូន ទៅប្រទេសនៅអាមេរិកឡាទិនមួយនេះ។ កាសែតផ្លូវការរបស់ទីក្រុងព្យុងយ៉ាងឈ្មោះ Minju Choson បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ គឺមានភាពស្របច្បាប់ ប៉ុន្តែកម្លាំងប្រឆាំងរដ្ឋាភិបាល កំពុងតែធ្វើសកម្មភាព ហាក់ដូចជាលោក ម៉ាឌូរ៉ូ គឺជាបន្លាក្នុងភ្នែករបស់ពួកគេ។...