បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម...
អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់...
ការយល់ដឹងពីច្បាប់ចរាចរណ៍ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នករួមដំណើរផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់ និងក្នុងគោលបំណង ចូលរួម ក្នុងការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយ ថែមទៀត ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបី ថ្ងៃដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួន ដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃ០១ កញ្ញា ២០២១...
នាយករដ្ឋមន្រ្តីវៀតណាម ព្រមានថា ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះវីរុសបាន នឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមានថា ដោយសារកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ចុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះឡើងបាន គឺនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០...
ចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត ៣ពាន់លានដុល្លារ ខណៈកម្ពុជា មិនរើសអើងប្រភពថវិកា ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ...
ព្រះសីហនុ៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ២០,៣១០ ករណីនៅថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ២,០៤០,៥៦៨ករណី ។ ចំនួនអ្នកស្លាប់ គឺជាចំនួនសរុបខ្ពស់បំផុតទី ២ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុន។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៣,៨៧៣ នាក់បន្ទាប់ពីអ្នកជំងឺ ១៩៣ នាក់ទៀតបានស្លាប់ដោយសារជំងឺវីរុសនេះ។ លោកស្រី...
បរទេស៖ ភាពចម្រូងចម្រាសកំពុងផ្ទុះឡើងជុំវិញ «កិច្ចព្រមព្រៀងនយោបាយ»មួយ ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង បន្ទាប់ពីសមាជិកសភាខ្លះមកពីគណបក្សតូចៗនៅក្នុងរដ្ឋាភិបាលចម្រុះ បានបញ្ជាក់ថាមានផែនការនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគណបក្សចំរុះតូច ៗ បានខិតជិតដើម្បីចូលរួមចលនានេះ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រយោជន៍គឺទម្លាក់នាយករដ្ឋមន្រ្តី នោះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលលិខិតថ្លែងអំណរគុណ ពីសំណាក់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយពីលោកឧកញ៉ា បានជួយឧបត្ថម្ភថវិការថវិកាចំនួន ៥០.០០០ដុល្លា (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ...
យុវវ័យប្រុសស្រីដែលបានដើរលំហែកាយ នៅតាមមាត់ទន្លេក្នុងខេត្តតាកែវ ពេញចិត្តចំពោះរូបរាងថ្មីរបស់ទឹកក្រូចអាយស៍ IZE ថាពិតជាប្លែក ឡូយ កាលីបខ្លាំង នេះបើតាមការសាកសួរផ្ទាល់ ក្នុងដំណើរចុះសិក្សាស្ថានភាព ទីផ្សាររបស់ក្រុមការងារទឹកក្រូចអាយស៍ IZE កាលពីពេលថ្មីៗនេះ។ ក្នុងនោះ យុវតី ប៉ាក់ ចន្នី បានឲ្យដឹងថាខ្លួនបានឃើញដប និងកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍មានលក់នៅជិតផ្ទះ ហើយក៏ឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និង TikTok...