ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បានសន្យាជួយផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ក្នុងកម្រិតណាមួយ ដល់ប្រទេសកម្ពុជា ។ នេះបើតាមការបញ្ជាក់ របស់លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង ក្រសួងការបរទេសខ្មែរ ។ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ចប់សមយុទ្ធការពារ ដែនអាកាសយុទ្ធសាស្ត្រ ជាបន្តបន្ទាប់មួយ ជាមួយយន្តហោះចម្បាំង របស់អង្គការណាតូ នៅសមុទ្របាល់ទិក។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “សមយុទ្ធនេះ...
បរទេស៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា របស់តួកគី ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាលទីក្រុង បាគូ ប្រទេស អាស៊ែបៃហ្ស៊ង់ ទាំងក្នុងការចរចានិងក្នុងការប្រយុទ្ធ ព្រមទាំងព្រមានផងដែរថា ការវាយប្រហារណាមួយប្រឆាំងនឹង ទឹកដីអាស៊ែបៃហ្ស៊ង់ គឺជាការវាយប្រហារប្រឆាំងនឹងតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានរិះគន់សេចក្តីថ្លែងការណ៍របស់តួកគី...
(ភ្នំពេញ) ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០៖ កម្មវិធីប្រ៉ូម៉ូសិនលើកនេះកាន់តែប្លែក…អស្ចារ្យ…ចំណេញច្រើន និងកាន់តែរំភើបមិនធ្លាប់មាន! រាល់ការទិញ Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់(TOTAL) តម្លៃ $40 ភ្លាមៗតែម្តង…!! សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ…មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 MP ដែលមានសមត្ថភាពអាចថត និងចាប់ប្លង់ច្បាស់ល្អជាមួយនឹងកម្លាំងថាមពលថ្មធំប្រើបានយូរ…បញ្ចូលឆាប់ពេញដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន…ហើយអ្វីដែលពិសេសបំផុតនោះគឺបច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោលើអេក្រង់តែម្តង! បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនកាត់ចាក់សាំងតម្លៃ $40 នេះគឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី ០១រហូតដល់ ថ្ងៃទី 31 ខែតុលា ឆ្នាំ២០២០ និងសម្រាប់តែការទិញទូរស័ព្ទដែលមានប័ណ្ណធានាផ្លូវការពីក្រុមហ៊ុន សាមសុង …ប៉ុណ្ណោះ!! សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖1800 203 232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃទីក្រុងម៉ូស្គូលោក Sergei Lavrov បានលើកឡើងថា កូរ៉េខាងត្បូង និងរុស្ស៊ី នឹងពិភាក្សាអំពី ដំណើរទស្សនកិច្ច ដែលអាចធ្វើទៅបានរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងសេអ៊ូល ឱ្យបានឆាប់នៅពេល ដែលស្ថានភាពមេរោគថ្មីមានលក្ខណៈធម្មតាវិញ។ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរមួយជាមួយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នាពេលថ្មីៗនេះលោក Lavrov ក៏បានរំលឹកឡើងវិញនូវក្តីសង្ឃឹម របស់ទីក្រុងម៉ូស្គូ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រីភាគី...
បរទេស៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីក្តីព្រួយបារម្ភស្តីពីការប៉ះទង្គិចគ្នាជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលគម្រាមកំហែងបង្កឲ្យមានសង្គ្រាមទាំងស្រុង រវាងអាមេនីនិងអាហ្សែបែហ្សង់។ ក្រោយកិច្ចពិភាក្សាសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ ពួកគេបានបង្ហាញពីក្តីព្រួយបារម្ភ ជុំវិញរបាយការណ៍នៃសកម្មភាពយោធាទ្រង់ទ្រាយធំ នៅតាមបន្ទាត់ទំនាក់ទំនង ក្នុងតំបន់ជម្លោះ Nagorno-Karabakh។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា “សមាជិកក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញនូវការគាំទ្រចំពោះសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើភាគីទាំងពីរ ឲ្យបញ្ឈប់ភ្លាមៗនូវការប្រយុទ្ធគ្នា បំបាត់ភាពតានតឹង និងវិលមករកការចរចាគ្នាប្រកបដោយអត្ថន័យ...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាវេលារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ព្រះអង្គទាំងទ្វេសព្វព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដែលនឹងដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់លើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុង បរិការណ៍នៃវិបត្តិ និងការស្ដារជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មកដល់បច្ចុប្បន្នការខិតខំ អភិវឌ្ឍន៍វ៉ាក់សាំងបង្ការកំពុងមាន...
ភ្នំពេញ ៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួង ព័ត៌មាន បានចាត់ទុកការរៀបចំសិក្ខាសាលាលើកវិស័យព័ត៌មានរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានសារៈសំខាន់បំផុតសម្រាប់អ្នកពាក់ព័ន្ធ ក្នុងវិស័យសារព័ត៌មាន និងរាជរដ្ឋា ភិបាលព្រោះកម្ពុជាកំពុងប្រឆាំងព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន។នេះបើយោងតាមការចេញ ផ្សាយក្រសួងព័ត៌មាន។ ក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការ សរសេរព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌ មាន តាមរយៈវីដេអូ រវាងក្រុមការងារព័ត៌មានកម្ពុជា-រុស្ស៊ី...