ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនកំពុងឃ្លាំមើលវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេស្គាល់ថា Mu ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា បេរោគក្លាយពូជ Mu ដែលត្រូវបានគេស្គាល់ថា ជាប្រភេទមេរោគ B.1.621 ត្រូវបានចាត់ថ្នាក់ជា“ មេរោគដែលមានការចាប់អារម្មណ៍ខ្លាំង ហើយឥទ្ធិពលនៃការចម្លង ប្រៀបធៀបទៅនឹងទម្រង់ឆ្លង Delta យ៉ាងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ”។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន ២,០២៥ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៥៣ ,៤៤៥ ករណី។ ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងពី ១,៣៧១ករណី នៅថ្ងៃមុន ដោយមានតួលេខឆ្លងកើតលើ ១,០០០ករណី ក្នុងរយៈពេល ៥៧ ថ្ងៃជាប់គ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជា បាននឹងកំពុងជួបនូវ វិបត្តិកូវីដ១៩ យ៉ាងណាក្ដី ក៏នៅតែមានក្រុមហ៊ុន ជាបន្តបន្ទាប់ មកបណ្ដាក់ទុន វិនិយោគ ជាក់ស្ដែង ក្នុងខែសីហានេះ គម្រោងវិនិយោគថ្មីៗ ចំនួន១៥ ដែលមានទុនវិនិយោគសរុប ចំនួន ៩៤.៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ។ យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
នាព្រឹក ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល...
អាមេរិក និងពួកសម្ព័ន្ធមិត្ត NATO បាននិងកំពុងរំកិលដកទ័ពចេញ ជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍ នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួកNATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំអាហ្កានីស្ថានឡើងវិញ! កងទ័ពអាមេរិក...
In both journalism and policymaking — if not always in politics, or in the sordid world of score-settling by unemployed, second-rate apparatchiks...
បរទេស៖ ក្រុមតាលីបង់ បានបាញ់កាំភ្លើងយ៉ាងរីករាយទៅលើអាកាស ហើយបានប្រើពាក្យផ្សះផ្សាជាតិ នៅថ្ងៃអង្គារនេះ ខណៈដែលពួកគេអបអរការយកឈ្នះសហរដ្ឋអាមេរិក និងការវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីសង្គ្រាមរយៈពេលពីរទសវត្សរ៍ ដែលបានធ្វើឱ្យខ្ទេចខ្ទីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាមេរិកចុងក្រោយបង្អស់ចំនួន ៦ ០០០ នាក់ ដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជម្លៀស បានហោះចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅយប់ថ្ងៃច័ន្ទ ដោយបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះឋានៈជាមហាអំណាច។...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក បានធ្វើការផ្អាកវត្តមានការទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបញ្ជូនក្រុមប្រតិបត្តិការការទូតទៅកាន់ប្រទេសកាតា ស្របពេលដែលយោធាអាមេរិកបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំ។ លោកក៏បានបង្ហាញនូវការប្តេជ្ញាជួយដល់ពលរដ្ឋអាមេរិកគ្រប់រូប ដែលចង់ចាកចេញពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះផងដែរ។ ថ្លែងក្រោយត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីជើងយន្តហោះជម្លៀសចុងក្រោយ ចាកចេញពីទីក្រុងកាប៊ុលនោះ លោកបានមានប្រសាសន៍ថា ពលរដ្ឋអាមេរិកមួយចំនួនតូច នៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times...