Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង មានចំនួនជាង ២០០០ករណីនៅឡើយទេ


សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន ២,០២៥ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៥៣ ,៤៤៥ ករណី។

ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងពី ១,៣៧១ករណី នៅថ្ងៃមុន ដោយមានតួលេខឆ្លងកើតលើ ១,០០០ករណី ក្នុងរយៈពេល ៥៧ ថ្ងៃជាប់គ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃ សម្រាប់សប្តាហ៍កន្លងមក គឺមានចំនួន ១,៧១៦ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការលេចចេញជាថ្មីនេះ គឺបណ្តាលមកពីការឆ្លងមេរោគកូវីដ-១៩ នៅតំបន់ទីប្រជុំជននៃតីក្រុងសេអ៊ូល។ ក្នុងចំណោមករណីថ្មី ចំនួន ៦៦២ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងកំពង់ផែ Incheon ភាគខាងលិចគឺ ៦៣០ករណី និង ១២៣ករណីរៀងគ្នា។

ការរីករាលដាលនៃមេរោគនេះក៏បានផ្ទុះឡើងនៅក្នុងតំបន់មិនមែនទីក្រុង។ ចំនួននៃការឆ្លងថ្មី នៅក្នុងតំបន់ ដែលមិនធ្លាប់ឆ្លងពីមុនមានចំនួន ៥៧៧ករណី ឬ ២៩,០ ភាគរយ នៃការចម្លងក្នុងស្រុកសរុប។

ករណីចំនួន ៣៣ករណី ត្រូវបាននាំចូលពីក្រៅប្រទេស ដោយធ្វើឱ្យតួលេខនាំចូលសរុបកើនឡើងដល់ ១៣,៥៨៣ករណី ។ការស្លាប់ចំនួន ៧ បន្ថែមទៀត ត្រូវបានបញ្ជាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ២,២៩២ នាក់ ហើយអត្រាមរណភាពសរុបមានចំនួន ០,៩០ ភាគរយ។

អ្នកជំងឺសរុបចំនួន ២,៦១៨ នាក់ទៀតត្រូវបានរំសាយចេញពីការ ដាក់ឲ្យ នៅដាច់ពីគេ បន្ទាប់ពីជាសះស្បើយពេញលេញ ដោយធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ២២៤,៣១៩ នាក់។ អត្រានៃការជាសះស្បើយសរុប គឺ ៨៨,៥១ ភាគរយ៕

ដោយ ឈូក បូរ៉ា

To Top