បរទេស៖នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett តាមសេចក្តីរាយការណ៍ គ្រោងនឹងបង្ហាញយុទ្ធសាស្ត្រថ្មីស្តីពីអ៊ីរ៉ង់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់សេតវិមាន ហើយលោកនិយាយថា លោកនឹងជំរុញលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មិនឲ្យបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ជាថ្មី ជាមួយទីក្រុងតេអេរ៉ង់។ ចំណែកជំនួយការរបស់លោក បៃដិន បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចពិភាក្សានឹងបង្ហាញនូវភាពវិជ្ជមាន សម្រាប់ចំណងមិត្តភាពរបស់លោកប្រធានាធិបតីអាមេរិក ជាមួយលោក Bennett ជាអ្នកនយោបាយស្តាំនិយម...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជឺឡា មឺគែល បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានអាចក្លាយជាកន្លែងបង្កបង្កើតពួកភេរវករ បន្ទាប់ពីណាតូ ដកកងទ័ពចេញពីប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី ម៉ាគែល ថា «យើងបានសំរេចគោលដៅដែលបានកំណត់នៅឆ្នាំ ២០០១ នៅដើមបេសកកម្ម។ ចាប់តាំងពីពេលនោះ មកមិនមានការវាយប្រហារភេរវកម្មអន្តរជាតិពីអាហ្វហ្គានីស្ថានទេ។ នេះគឺជាការរួមចំណែកដល់សន្តិសុខប្រទេសរបស់យើងដែលជាគុណសម្បត្តិរបស់ទាហានរបស់យើង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសចិន សាជាថ្មីបានធ្វើការអំពាវនាវទៅកាន់សហរដ្ឋអាមេរិកក្នុងការបញ្ចប់នូវសកម្មភាពឧបាយកល បែបនយោបាយទៅលើបញ្ហានៃប្រភពដើមនៃវិរុសកូវីដ។ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងនៅក្នុងសន្ទរកថាជាប្រចាំថ្ងៃមួយទៅកាន់ក្រុមអ្នកកាសែតថាប្រសិនបើអាមេរិកនៅតែ ប្រកាន់ជំហថា កូវីដគឺជាមេរោគដែលធ្លាយចេញពី មន្ទីរពិសោធរបស់ចិនទៀតនោះអាមេរិកគួរតែអញ្ជើញ អង្គការសុខភាពពិភពលោក WHO ឲ្យចាប់ផ្តើមធ្វើការស៊ើបអង្កេត ជាមុនទៅនឹង មន្ទីរពិសោធ Fort Detrick ព្រមទាំងសកលវិទ្យាល័យ Carolina សិនទៅ។ គួរឲ្យដឹងដែរថាបណ្តាប្រទេសលោកខាងលិច...
បរទេស៖អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនានា នៅក្នុងអំឡុងដំណើរទស្សនកិច្ចតំបន់អាស៊ី ហើយលោកស្រីបានផ្តល់ការគំាទ្រដល់ប្រទេសវៀតណាម ក្នុងបំណងទប់ទល់នឹងវត្តមានកើនឡើងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ភាគច្រើននៃការគាំទ្ររបស់លោកខាងលិច ត្រូវបានកំណត់ជាសន្តិសុខ ហើយលោកស្រី Harris...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារ ដែលជាអ្នកស្លាប់ ដំបូងបង្អស់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ក្នុងរយៈពេលជាង១ឆ្នាំ ខណៈដែលខ្លួនបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺជាថ្មី ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីម្នាក់វ័យ៨៥ឆ្នំា និងបុរសម្នាក់អាយុ៦៩ឆ្នាំ ទាំងពីរនាក់ជាពលរដ្ឋប្រ៊ុយណេ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ហរដ្ឋអាមេរិកកំពុងឈានដល់ការកំណត់ពេលវេលានៅថ្ងៃទី៣១ ខែសីហា សម្រាប់ការជម្លៀសខ្លួនកងទ័ព បើទោះបីជាមានការអំពាវនាវ ពីមុនពីសម្ព័ន្ធមិត្តសម្រាប់ការពន្យារពេលក៏ដោយ។ លោកបានថ្លែងថា “កាន់តែឆាប់ យើងបញ្ចប់កាន់តែល្អ” ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា កងទ័ពអាមេរិកខ្លះត្រូវបានដកចេញវិញរួចហើយ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)ប្រធានាធិបតីហ្វីលីពីន បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២២ នៅពេលដែលអាណត្តិទី៦របស់លោកត្រូវបានបញ្ចប់ ។ លោក Duterte វ័យ៧៦ឆ្នាំបានប្រកាសពីផែនការនយោបាយរបស់លោកនៅក្នុងសុន្ទរកថាជាសាធារណៈដែលត្រូវបានថតទុកតាមកញ្ចក់ទូរទស្សន៍ ។ លោក Duterte...
ភ្នំពេញ ៖ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពប្រើប្រាស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងផ្លាស់ប្តូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មី សម្រាប់ កឹបភ្ជាប់ផ្លាកលេខសម្គាល់រថយន្ត ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ តទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោល លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមន្រ្តីជំនាញរបស់ខេត្តកំពុងតាមរកមនុស្សម្នាក់ ក្រោយមានសេចក្តីរាយការណ៍បានបាត់ខ្លួនពេលកំពុងភ្លៀងខ្លាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ។ លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ សីហា ថា ដោយសារមានព័ត៌មានមកថា មានមនុស្សម្នាក់បាត់ខ្លួន...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៤០០នាក់ ត្រូវបានជួយ សង្គ្រោះ និងបាននាំមកកាន់លីប៊ីវិញហើយ ។ ឧត្តមស្នងការបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ មនុស្សប្រមាណ៤០០នាក់ត្រូវបាននាំមកកាន់លីប៊ី វិញ ក្នុងនោះរួមទាំង ស្ត្រីចំនួន២៨នាក់ និងកុមារចំនួន៤នាក់”...