ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាព និងកម្មវិធី App របស់ខ្លួនផ្ទាល់ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ និងភាពងាយស្រួលដល់សមាជិក សមាជិកា ក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជារក្សាភាពជិតស្និត ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ។ ប័ណ្ណសមាជិកភាពដែល ស.ស.យ.ក. បានរចនាឡើង និងប្រកាសបើកដំណើរការនេះ មានទម្រង់ថ្មីប្លែក...
ថ្ងៃទី២៨ ខែសីហា អគ្គស្ថានីយវិទ្យុ និងទូទស្សន៍ មជ្ឈិមចិន គណៈកម្មាធិការសេដ្ឋកិច្ច អាមេរិកឡាទីននិង ការ៉ាប៊ីន និងសហព័ន្ធ សារព័ត៌មាន អាមេរិកឡាទីន បានរួមគ្នា រៀបចំវេទិកាសហប្រតិបត្តិការតាមអនឡាញ នៃ ប្រព័ន្ធសារព័ត៌មាន ក្រោមប្រធាន បទ ”ដៃគូអាមេរិកឡាទីន” ឆ្នាំ២០២០តាម រយៈប្រព័ន្ធវីដេអូ។ តំណាងមកពី ស្ថាប័នសារព័ត៌មាន...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធនឹងចលនាពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ស្កាត់កម្ទេចចោល មីស៊ីលផ្លោងមួយគ្រាប់ ដែលហោះតម្រង់ទៅទីក្រុង Najran។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែតរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយបន្ថែមឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបា ល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល។ នាឱកាសនោះ លោក ប៊ុន ហុន...
បរទេស៖ កិច្ចពិភាក្សាសន្តិភាព រវាងរបបស៊ីរីនិងក្រុមប្រឆាំង តាមសេចក្តីរាយការណ៍ បានបន្តធ្វើសារជាថ្មី នៅរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយផ្អាកចាប់តាំងពីថ្ងៃចន្ទមក ដោយសារតែគណៈប្រតិភូចំនួន៤រូប ត្រូវបានតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កិច្ចពិភាក្សានោះ ត្រូវបានធ្វើឡើងនៅម៉ោង២រសៀល ម៉ោងក្នុងតំបន់ នៅវិមានអង្គការសហប្រជាជាតិ Palais des Nationក្នុងទីក្រុងហ្សឺណែវ ជាមួយការអនុវត្តដ៏ពេញលេញ នូវគម្លាតទំនាក់ទំនងសង្គម និងការប្រុងប្រយ័ត្នដែលពាក់ព័ន្ធ នេះបើយោងតាមសម្តីប្រេសិតពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្ស ចំនួន៤នាក់បានស្លាប់ ដោយសារព្យុះសង្ឃរា Laura កម្រិត៤ ដែលបានបង្កឲ្យមានគ្រោះបាក់ដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្វើឲ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅរដ្ឋ Louisiana និងរដ្ឋតិចសាស់ ស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ។ លោក John...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខ មិនទំនងជាកើតឡើងនោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាង អាចព្យាយាមរៀបចំ គោលនយោបាយរដ្ឋបាល របស់កូរ៉េខាងជើង លើសហរដ្ឋអាមេរិក ដែលមានការភ្ញាក់ផ្អើល ដែលអាចជាការបង្កហេតុ។ នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ អតីតមន្រ្តីស៊ើបការណ៍អាមេរិក លោក...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពីបទធ្វើសង្គ្រាម លើបុព្វហេតុប៉ាឡេស្ទីន ដើម្បីរំលាយប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Saeb Erekat លេខាធិការគណៈកម្មាធិការ ប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានលើកឡើងថារដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលចិន ដែលពាក់ព័ន្ធ នឹងការសាងសង់នៅសមុទ្រចិនខាងត្បូង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនភ្លាមៗ។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ឆ្លើយតបទៅនឹងការប្រកាស...