ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មកពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ទាំង១០ ឬហៅថា (អាស៊ាន)នោះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយបានធ្វើពិភាក្សាគ្នា ជុំវិញបញ្ហាផលប៉ះពាល់ និងការឆ្លើយតប ទៅនឹងការជាសះស្បើយពីជំងឺកូវីដ១៩ ។ ទីភ្នាក់ងារព័ត៌មានវៀតណាម បានចុះផ្សាយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន បានធ្វើឡើងលើកទី៥២ហើយ ដោយកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់គ្នា...
ភ្នំពេញ៖លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមប្រជុំ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវ អង្ករ និងស្ថានភាព នៃការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ដែលជិតមកដល់ក្នុងពេលខាងមុខនេះ។ ជាមួយគ្នានេះ ភាគីខាងសហព័ន្ធបានលើកឡើងសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកិសកម្ម...
ភ្នំពេញ ៖ ចំពោះមុខក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ បានថ្លែងថា កម្ពុជាមិននៅស្ងៀមឡើយ ក្នុងដាក់ចេញវិធានការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដោយមានការយកចិត្តទុកដាក់បំផុត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរ ណ៍។ សូមជម្រាបថា ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន ៖...
បរទេស៖ លោកនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានទទូចថា លោកគ្មានការជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ដោយនិយាយថា ការសរសេរឡើងវិញ មាននៅក្នុងបញ្ជីអាទិភាពរបស់ រដ្ឋាភិបាលរបស់លោកចាប់តាំង ពីលោកបានចូលកាន់តំណែង មកម្លេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកបានបញ្ជាក់ពីចំណុចនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចល័ត នៅខេត្តរ៉ាក់យ៉ង។...
ភ្នំពេញ៖ ស្របពេលការរាត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ពេលជាច្រើនខែមកហើយនោះ បានធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ុន្តែប្រទេសជាច្រើនក៏បានខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរដោយប្រទេសខ្លះអាចទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវការបរាជ័យទៅវិញក៏មាន។ យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថាជាក់ស្ដែងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit»...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកា ៣០ លានដុល្លារ ជូនគ្រួសារក្រីក្រក្នុងអំឡុងជំងឺកូវីដ-១៩ សម្រាប់ជុំទី២ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ មានជាង២,៦លាននាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា បានអះអាងថា វិទ្យា ល័យបាក់ទូកត្រូវបានជ្រើសរើស ជាសាលារៀនដំបូង ដែលត្រូវបើកឲ្យដំណើរការឡើងវិញមុនគេ ។ ក្នុងកិច្ច ប្រជុំ ស្ដីពី “លទ្ធភាពក្នុងការរៀបចំ បើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ស្លាប់ និងរបួសជិត៤០នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ។ មន្ត្រីសាលាខេត្ត បានបញ្ជាក់ថា យោធាអាហ្វហ្គានីស្ថាន២នាក់ និងជនស៊ីវិល០៣នាក់បានស្លាប់ និង៣២នាក់រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅលើរថយន្ត នៅជាយក្រុងនៃជំរុំកងកម្លាំងពិសេស នៅភាគខាងជើងខេត្ត Balkh នៅថ្ងៃអង្គារនេះ ។ ព័ត៌មានលម្អិតអំពីការបំផ្ទុះគ្រាប់បែក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយមួយកម្រិត៥,១រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ១៣៣គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី ខេត្ត Labuan ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង២៧នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ...