ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ទៅកាន់ អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឲ្យបាន រួចរាល់ទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី៣ ចាប់ពីថ្ងៃទី៨...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ក្រុមហ៊ុន Apple បានប្រកាសព័ត៌មានលម្អិតអំពីប្រព័ន្ធស្វែងរកសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ហៅកាត់ថា (CSAM) នៅលើឧបករណ៍របស់អតិថិជនអាមេរិក ។ មុនពេលរូបភាពមួយត្រូវបានរក្សាទុកនៅលើកម្មវិធី iCloud រូបថតបច្ចេកវិទ្យានឹងស្វែងរកតាមរយៈ CSAM ស្គាល់រួចហើយ ។ ក្រុមហ៊ុន Apple បានឲ្យដឹងថា...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នឹងបន្តរឹតត្បិតដោយសារតែវីរុសកូរ៉ូណា រហូតដល់ថ្ងៃទី២២ ខែសីហា ។ ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានព្រមានអំពីការឆ្លងជំងឺថ្មី ដែលបានរកឃើញនៅក្នុងទីក្រុង ដែលមានពលរដ្ឋរស់នៅជាង៨លាននាក់ ។ ក្រុងហាណូយ បានបញ្ជាឲ្យពលរដ្ឋនៅតែក្នុងផ្ទះរយៈពេល២...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃសុក្រនេះ ដើម្បីបន្ថែមពេលវេលាដើម្បីអនុវត្តន៍វិធានការណ៍គម្លាតសង្គម នៅក្នុងតំបន់រដ្ឋធានី សម្រាប់រយៈពេល២សប្តាហ៍ ស្របពេលការឆ្លងរាតត្បាតជំងឺកូវីដ-១៩បន្តកើនឡើង ។ ការណែនាំអំពីគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ ប្រទេសសម្រាប់វិធានការណ៍នៃការធ្វើចត្តាឡីស័ក នឹងរក្សាឲ្យនៅដដែលសម្រាប់ក្រុងសេអ៊ូល ហើយខេត្តនៅបរិវេណខ្លួន គឺខេត្តGyeongg និងកំពង់ផែភាគខាងលិចនៃខេត្ត Incheon សម្រាប់រយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី២២...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤២នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦១នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤២នាក់ថ្មី និងមានករណីជាសះស្បើយ ១៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣៥៨នាក់ និងកំពុងសម្រាកព្យាបាល៨១២នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ បានចញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ថ្មី និងមានករណីជាសះស្បើយ៣០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៤នាក់ និងកំពុងសម្រាកព្យាបាល២៩៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ថ្មី ក្នុងនោះ (២៨ករណី សហគមន៍ និង៨ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៨១ នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេច ដាក់ស្រុកជាំក្សាន្តទាំងមូល ជាតំបន់ក្រហម រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅកងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។ តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា២០០គ្រឿង...