ភ្នំពេញ ៖ ក្រុមឧទ្យានុរក្សបានចុះបង្ក្រាប និងរឹបអូសសាច់សត្វព្រៃជាង៦០គីឡូក្រាម ពីអ្នករត់តាក់ស៊ីម្នាក់ដែលរត់ពីខេត្តកោះកុង មកភ្នំពេញ ។ យោងតាមហ្វេសប៊ុក អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅថ្ងៃទី៣០ កក្កដានេះ បានឲ្យដឹងបន្តថា តម្រួវការសាច់សត្វព្រៃ ដោយឥស្សរជនក្នុងទីក្រុង ជំរុញឲ្យមាន ការបរបាញ់ នៅក្នុងព្រៃប្រទេសកម្ពុជា ។
បរទេស៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងអំពីក្តីព្រួយបារម្ភ របស់ខ្លួនចំពោះរបាយការណ៍ថ្មិៗនេះថា តាលីបង់បានបង្កើតការវាយប្រហារ ជាច្រើនដងសំដៅទៅលើក្រុមជនស៊ីវិល នៅទូទាំងប្រទេសអាហ្គានីស្ថាន ខណៈដែលអាមេរិកវិញបែរជា បានបន្តដកទ័ពជាបន្តបន្ទាប់ស្ទើរតែអស់ទាំងស្រុង ទៅហើយនោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាផ្លូវតែមួយគត់ ដើម្បីទៅរកសន្តិភាពសម្រាប់ អាហ្គានីស្ថានគឺត្រូវតែធ្វើឡើង តាមរយៈកិច្ចសន្ទនាគ្នាហើយគ្រប់ភាគីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហានេះ។ គួរឲ្យដឹងថា ក្រោយការប្រកាសនិងដំណើរការដកទ័ព របស់ខ្លួនរួចមកក្រុមតាលីបង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសស៊ីរីក្រោមការដឹកនាំរបស់ លោក Bashar al Assad បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តធ្វើការងារ សហប្រតិបត្តិការជាមួយនឹង ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដើម្បីអាចយុទ្ធការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅក្នុងប្រទេសរហូតដល់ជោគជ័យទាំងស្រុង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរូបនេះនៅចំពេល ដែលមានវត្តមាននៃអ្នកនាំពាក្យក្រុមប្រឹក្សាអ៊ីស្លាម របស់អ៊ីរ៉ង់កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសស៊ីរីគឺលោក Mohammad Bagher Ghlibaf។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតត្រឹមម៉ោង២៣:៥៨នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១២០នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ១១នាក់២- ស្រុកកំពង់ត្របែក ចំនួន...
ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់ វ៉ាក់សាំងកូវីដ-១៩ ទី៧លាន គឺលោកយាយ ចាន់ ឃីម អាយុ៦៧ឆ្នាំ ដែលសព្វថ្ងៃរស់នៅ ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១២៥នាក់ថ្មី ក្នុងនោះ(១២ករណី សហគមន៍ និង១១៣ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៤៩ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៦៩០ ករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៨នាក់ និងស្លាប់៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១៣៦នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ញើរសារអំពាវនាវ ឱ្យពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ ការចេញមកអំពាវនាវនេះ ស្របពេលដែលប្រទេសថៃ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរាជរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់ រាជធានី-ខេត្ត មួយចំនួនដើម្បីទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះ។ នៅលើគេហទំព័រហ្វេសប៊ុក...