នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា អំណោយនេះ...
ឲភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៣៩នាក់ និងស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧៥៣ នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល ៤៥២នាក់ ស្លាប់ ៤៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៥៨នាក់ ៕
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ក្រុមដែលតែងតែចោទគេ ថាជាអាយ៉ងរបស់បក្សកាន់អំណាចនោះ ពេលនេះបាន ចេញមកបង្កើតបក្សជាបន្តបន្ទាប់ដូចហែរកឋិន។ ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះធ្វើឡើង ក្រោយពីសង្កេតឃើញថា មានអតីតមន្រ្តីអតីតបក្សប្រឆាំងជាច្រើន បានស្នើរសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយឈានទៅដល់ការបង្កើតគណបក្សថ្មី ដែលត្រូវបានរងការរិះគន់...
បរទេស៖ប្រភពចំនួន៣ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នាដើម្បីបើកឡើងវិញ នូវការិយាល័យអន្តរទំនាក់ទំនងរួមមួយ ដែលទីក្រុងព្យុងយ៉ាងបានកម្ទេចចោល កាលពីឆ្នាំមិញ និងដើម្បីប្រារព្ធធ្វើជំនួបកំពូលមួយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្តារចំណងមិត្តភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលកន្លងមក បានស្វែងរកមធ្យោបាយនានា...
បរទេស៖មន្ទីរបញ្ចកោណ និងសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីពង្រឹងកងកម្លាំងនុយក្លេអ៊ែ របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថ្មីមួយថា ទីក្រុងប៉េកាំង កំពុងកសាងបំពង់ដាក់មីស៊ីល ជាង១១០។ របាយការណ៍ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ហៅកាត់ថា AFS បាននិយាយនៅថ្ងៃចន្ទថា រូបភាពពីផ្កាយរណបបានបង្ហាញថា ប្រទេសចិន កំពុងតែកសាងទីលានដាក់បំពង់មីស៊ីលថ្មី នៅជិតទីក្រុង Hami ភាគខាងកើតនៃតំបន់ស៊ីនជាំង។ របាយការណ៍នោះ គឺត្រូវបានធ្វើឡើង...
«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។ យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។ តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ធ្លាក់ចុះក្នុងសង្គ្រាមវាយប្រហារពិតជាមួយមហាអំណាចធំមួយនោះ វាអាចជាលទ្ធផលនៃការវាយប្រហារតាមអ៊ីនធឺណេតដ៏ធំ មកលើអាមេរិក ដែលនេះជាការគូសបង្ហាញនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញ ថាជាការគម្រាមកំហែងកើនឡើង បង្កដោយរុស្ស៊ីនិងចិន។ សន្តិសុខអ៊ីនធឺណេត បានឡើងស្ថិតជាកំពូលនៃរបៀបវារៈសម្រាប់រដ្ឋបាលលោក បៃដិន ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ទៅលើអង្គភាពនានា ដូចជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញ SolarWinds ក្រុមហ៊ុន Colonial...
ភ្នំពេញ ៖ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ តាមលិខិតផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ សូមជំរាបជូនថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២-១៧ឆ្នាំ សម្រាប់...