បរទេស៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានអ្នកស្លាប់ដោយសារវីរុស Covid-19 ថ្មីចំនួន ៨០ នាក់ និងមានករណីថ្មីចំនួន ១១ ៣០៥ ករណី ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា នេះបានបង្ហាញ ក្តីរំភើបរីករាយដោយរូបចម្លាក់បុរាណសតវត្សរ៍ទី១០ នៃគ្រឹះសករាជ(គ.ស) «ព្រះស្កន្ទគង់លើក្ងោក» របស់ខ្មែរកំពុងបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ។ ការបញ្ជូនមកនេះ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងក្រសួងវប្បធម៌កម្ពុជា។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានផ្ញើសារទៅដល់ពលរដ្ឋក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសថា កុំចាញ់បោកការអំពាវនាវបោកប្រាស់របស់លោក សម រង្ស៊ីដែលបានអំពាវនាវឲ្យចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឲ្យដូចទៅនឹងប្រទេសភូមា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន...
ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្លន់ ត្រូវបានកម្លាំងនគរបាលខេត្តប៉ៃលិនឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នោះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន នៅចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា កាលពីវេលាម៉ោង១៨នឹង៣០នាទីល្ងាច...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមិនធ្វើទស្សនកិច្ចទីក្រុងតូក្យូ សម្រាប់ការប្រកួតកីឡាអូឡាំពិកខាងមុខនេះទេ ដោយលុបចោលគម្រោងជំនួបកំពូលដំបូងរបស់លោក ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក។ សេចក្តីប្រកាសនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងសេអ៊ូលបានធ្វើការតវ៉ាជុំវិញសេចក្តីរាយការណ៍ព័ត៌មានមួយកាលពីថ្ងៃសុក្រដែលថា មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល បាននិយាយថា លោក មូន កំពុងតែសម្រេចកាមដោយខ្លួនឯង...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារ ត្រូវតែមានសារព្រមានថ្មី ជារូបភាព និងជាអក្សរ កំណត់ដោយក្រសួងសុខាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពត្រូវផ្ដាស់ប្ដូររៀងរាល់២ឆ្នាំម្ដង។ ក្រសួងសុខាភិបាល បានជូនដំណឹង និងផ្ដល់រូបភាពថ្មីដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូ ឆ្នាំ២០២០ មានរយៈពេល ៩ខែ គិតដល់ថ្ងៃកំណត់១ សីហា ២០២១។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការចលនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោក Heiko Maas រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៦២នាក់ និងកំពុងសម្រាកព្យាបាល...
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២១២នាក់ថ្មី ក្នុងនោះ (០៩ករណី សហគមន៍ និង២០៣ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន១៦នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ...