វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រេសិតសហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាក្នុងការចែករំលែកតម្លៃការពារជាតិជាមួយ ប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំងជាអ្នកសម្របសម្រួល សម្រាប់តំបន់អាក់ទិក។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថាលោក James DeHart នឹងដឹកនាំ និងសម្របសម្រួលការបង្កើតគោលនយោបាយ និងការចូលរួមផ្នែកការទូត ស្តីពីបញ្ហាដែលទាក់ទងនឹងតំបន់អាក់ទិក ដើម្បីជំរុញផលប្រយោជន៍ របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលទាក់ទងទៅនឹងសុវត្ថិភាព និងសន្តិសុខ។ យោងតាមការចេញផ្សាយនេះលោក នឹងធ្វើជាទីប្រឹក្សាសំខាន់...
សេអ៊ូល៖ បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ដែលជាប្រភេទមីស៊ីល ប្រឆាំងនាវា កាលពីដើមខែកក្កដា ជាផ្នែកមួយនៃសមយុទ្ធរដូវក្តៅ ជាប្រចាំរបស់ខ្លួន។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សំដី មន្រ្តីយោធាកូរ៉េខាងត្បូង អោយដឹងថា មីស៊ីលដែលបាញ់ចេញពីនាវា ប្រឆាំងនឹងនាវាផ្សេងទៀត បានបាញ់ចេញពីនាវារបស់កូរ៉េខាងជើង...
ភ្នំពេញ៖ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន សន្យាជួយផ្សព្វផ្សាយពី សក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគ និងកៀងគរអ្នកទេសចរ ឲ្យមកលេងកម្សាន្តបន្ថែមទៀត។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកដែលធ្លាប់បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗ និងបានធ្វេីចត្តាឡីស័ក បន្តក្នុងខេត្តកំពង់ចាមត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះ បន្ទាប់ពីបានតាមដានសុខភាពរយ:ពេល១៤ថ្ងៃ និងមានលទ្ធផលធ្វេីតេសកូវីត១៩អវិជ្ជមាន ចំនួន២ដង។ សូមរំលឹកថាស្ត្រីខ្មែរសញ្ជាតិអាមេរិក ឈ្មោះ រ៉ូស វីរ៉ាបានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅសណ្ឋាគារមួយកន្លែង ក្នុងខេត្តកំពង់ចាម ហើយអាជ្ញាធរក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃដើម្បីតាមដានសុខភាពជាថ្មីម្ដងទៀតផងដែរ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ថ្ងៃទី៣០...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ ជាថ្ងៃសងជំនួស ដែលបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំ ។ ការអំពាវនាវនេះ ក្នុងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសំណេះ...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មានស្តីពី ដំណើរការ និងនីតិវិធីនៃ គម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME)” នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី ។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសា ធារណជន ឲ្យបានយល់ច្បាស់ពីដំណើរការ...
ភ្នំពេញ ៖ លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ពេញសកលលោកនោះ បណ្ដាលឲ្យពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាន នៅមានកម្រិតព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍ លេខាធិការដ្ឋានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងថា ភាគីវៀតណាម នឹងរុះរើតង់ចេញពីតំបន់ មិនទាន់ឯកភាពគ្នា ក្រោយកូវីដ១៩ រលាយបាត់អស់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ២៩ កក្កដា លោកស្រី កុយ ពិសី បានបញ្ចេញប្រតិកម្ម ចំពោះជនអគតិមួយចំនួន...
តូក្យូ៖ អង្គរក្ស របស់រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ប៉ុន្តែលោក Taro Kono ខ្លួនឯង មិនបានឆ្លងវីរុសនេះ នោះទេ។ នេះបើយោងតាមប៉ូលីស និងក្រសួងការពារជាតិជប៉ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០...