បរទេស៖ ទីក្រុងចិនមួយនៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវការបិទខ្ទប់ និងបានចាប់ផ្តើមធ្វើតេស្តិ៍រកវីរុសទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីឆ្លងវីរុសចំនួន ៣ នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយមន្រ្តីបានប្រញាប់ប្រញាល់ទប់ស្កាត់ការផ្ទុះឡើងមួយផ្សេងទៀត។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាលើកទី ២ ហើយក្នុងរយៈពេល ៤ ខែ ដែលទីក្រុង Ruili...
ភ្នំពេញ៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង(ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ចំនួន៥០ខ្នងព្រមទាំងរបួសមនុស្ស២នាក់ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពខូចខាតនោះរួមមាន៖ ១-ភូមិជ័យ ៖ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល...
បរទេស៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃច័ន្ទនូវ ការស៊ើបអង្កេតទៅក្រុមហ៊ុនចិន ដែលបានចុះបញ្ជីនៅអាមេរិកចំនួនពីរបន្ថែមទៀត មួយថ្ងៃបន្ទាប់ពីការហាមឃាត់ក្រុមហ៊ុនយក្ស Didi Chuxing ពី app stores បន្ទាប់ពីការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនអ៊ីនធ័រណេតធំ ៗ របស់ប្រទេសចិន មានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ ប៉ុន្តែមានរយៈពេលជិតមួយឆ្នាំ...
ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ នៃការរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ និងជាពិសេសក្រោមព្រះរាជតម្រិៈដង្ហែរតាមជានិច្ចនូវព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ចំនួន៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែ ។ មន្ទីរពេទ្យហ្លួងម៉ែបច្ចុប្បន្ន ជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ ការប្រោសព្រះរាជទានព្រះរាជទ្រព្យ៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែរបស់ព្រះមហាក្សត្រីនេះ ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៤ នាក់ ខណៈមានករណីជាសះស្បើយចំនួន ១៣២ នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន៥០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុនចំនួន១២២៦នាក់...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ៨៣០ នាក់បន្ថែមទៀតពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិដល់ ៥២៤,៤១៧ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយដកស្រង់ប្រពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីលថា ការឆ្លងថ្មីមានចំនួន ២៧,៧៨៣ ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៨,៧៦៩,៨០៨ករណី...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា សរុបក្រុមសកម្មប្រយុត្ថតាលីបង់ចំនួន ១៥នាក់ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារតាមដែនអាកាស ខណៈដែលក្រុមអ្នកប្រយុទ្ធទាំងនោះបានចល័តទ័ព ដើម្បីវាយដណ្តើមយកក្រុង Kunduz ខេត្ត Kunduz ស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន អ្នកនាំពាក្យយោធាមួយរូប បានមកពីខេត្តបានឲ្យដឹងនៅថ្ងៃចន្ទយ៉ាងដូច្នេះ ។ អ្នកនាំពាក្យលោក Abdul Hadi Nazari បាននិយាយថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយបានប្រកាសកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៤.២៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៤.៩០៣.៤៣៤នាក់ ។ ចក្រភពអង់គ្លេស ក៏បានកត់ត្រាអំពីអ្នកស្លាប់បន្ថែមទៀតដោយវីរុសកូរ៉ូណា ចំនួន១៥នាក់ ។ សរុបចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩...
តូក្យូ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន បានប្រឹងប្រែងស្វែងរកជនរងគ្រោះនៅតាមផ្ទះបាក់បែក និងផ្លូវកប់ដោយដី ពីរថ្ងៃបន្ទាប់ពីការរអិលបាក់ដីឆ្លងកាត់ទីក្រុងរមណីយដ្ឋានមួយ ទាំងពេលវេលា និងអាកាសធាតុមិនល្អ ដើម្បីស្វែងរកមនុស្សជាង ១០០ នាក់ដែលបានបាត់ខ្លួន។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងទីប្រជុំជន អាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដី ជាបន្តបន្ទាប់ បង្កជាដីភក់ និងបែកបាក់ផ្ទាំងថ្មនៅតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។ ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី គឺជាការរំលឹកពីគ្រោះមហន្តរាយធម្មជាតិ...