ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូក ដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ ចំនួន ២ ទីតាំងនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។ ការចុះចែកអំណោយដល់ពលករសំណង់ចំនួន៤៦គ្រួសារដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
ម៉ានីល៖ ប្រមុខយោធាលោកហ្វីលីលោក Cirilito Sobejana បានលើកឡើងថាអ្នកដំណើរទាំងអស់នៃយន្ដហោះកងទ័ពអាកាសហ្វីលីពីន ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៥០នាក់ និងរងរបួស ៥៥នាក់។ ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្ដហោះដឹកអ្នកដំណើរ Hercules C-130 ដែលដឹកនិស្សិត ដែលបញ្ចប់ការសិក្សាភាគច្រើនជាកងទ័ព បានបើករត់លើផ្លូវនៅពេលព្យាយាមចុះចតនៅអាកាសធាតុថ្ងៃក្ដៅខ្លាំ នៅលើកោះជូឡូ ក្នុងខេត្តស៊ូលូ។ គិតត្រឹមម៉ោង ១១នាទីព្រឹកនេះក្រសួងការពារជាតិហ្វីលីពីនបានឲ្យដឹងថា ទាហាន ៥០នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៩៦នាក់ទៀត ជាសះស្បើយចំនួន៦៤៦នាក់ និងស្លាប់ចំនួន២៨នាក់។ ក្នុងនោះករណីឆ្លងចូលសហគមន៍ចំនួន៦៨៦នាក់ និងអ្នកដំណើរពីបរទេសចំនួន២២១០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៥១៨៧នាក់អ្នកជាសះស្បើយចំនួន៤៧៣៨៦នាក់ និងអ្នកស្លាប់ចំនួន៧៤៨នាក់៕
ភ្នំពេញ ៖ ឆ្លើយតបចំពោះខមិនរបស់ប្រជាពលរដ្ឋម្នាក់ ដែលបានលើកជាសំណួរថា តើពលរដ្ឋមានសិទ្ធិចិញ្ចឹមសត្វព្រៃ? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង ក្នុងករណីអនុញ្ញាតឲ្យបុរសជនជាតិចិន ចិញ្ចឹមសត្វរបស់ខ្លួនឡើងវិញនោះ គឺជាពិសេសដែលត្រូវលើកលែង និងយោគយល់ ។ ក្នុងអត្ថន័យរបស់សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាករណីពិសេសនោះ គឺត្រង់បុរសជនជាតិចិន រូបនេះ បានចិញ្ចឹមសត្វតោនេះ តាំងពីតូចមកម្ល៉េះ ដូច្នេះមានការត្រូវយោគយល់ ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានអញ្ជើញប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)។
ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ី នៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិន បញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។ ការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាល បានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។...
ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មន្រ្តីធ្វើការនៅអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់ មានដី១ដុំ តាំងពីឆ្នាំ១៩៧៩ តែមិនអាចសង់ផ្ទះរស់នៅបាន ដោយសារមានការរារាំង ពីសំណាក់អាជ្ញាធរតាមការទាមទារ របស់ជនអាថ៌កំបាំងម្នាក់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៤ កក្កដា លោក ដួង តារា បានបញ្ជាក់ថា «ថ្ងៃអាទិត្យនេះ...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេសនៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០.៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារ ។ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នា ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ២០១៨ និង ២០១៩ ។...
បរទេស៖ចលនាពួកឧទ្ទាមហូធី នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយមីស៊ីលមួយ ទៅលើតំបន់ភាគខាងត្បូងនៃ ប្រទេសយេម៉ែន ដែលនេះត្រូវបានគេមើលឃើញថា ជាការប្រយុទ្ធគ្នាខាងក្នុងប្រទេសកើតឡើងជាថ្មី។ ប្រភពរដ្ឋាភិបាលចំនួន៣បាននិយាយប្រាប់ថា ការវាយប្រហារទៅលើមូលដ្ឋានយោធាមួយ នៅក្នុងទីក្រុង Abyan ដែលបានសម្លាប់ទាហានយ៉ាងតិចចំនួន២នាក់ និងរបួសជាង២០នាក់នោះ គឺបានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់និងក្រុមបះបោរ ធ្វើការប្រមូលផ្តុំកងកម្លាំងប្រយុទ្ធនៅក្នុងតំបន់ ក្នុងខណៈដែលទីក្រុងរីយ៉ាដបែរ រកការបន្ធូរបន្ថយភាពតានតឹង។ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា...