ភ្នំពេញ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…!...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ បរិមាណអង្ករនាំចេញ ចំនួន ២៨០ ៤៥០តោន មានការថយចុះ ចំនួន១១៧ ២១០តោន (-២៩,៤៧%) បើធៀបនឹង បរិមាណនាំចេញ រយៈពេល៦ខែ ឆ្នាំ២០២០ ចំនួន ៣៩៧ ៦៦០តោន។...
ភ្នំពេញ ៖ លោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានស្នើកម្ពុជាពិនិត្យលទ្ធភាព បន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត នៅកម្ពុជា ដោយទទួលយកទម្រង់លិខិតឆ្លងដែនថ្មី ដែលចេញជាបណ្ដោះអាសន្ន។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត បញ្ចប់អាណត្តិការទូតនៅកម្ពុជា បានលើកឡើងថា ទោះបីស៊ុយអ៊ែត បិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នៅខែធ្នូ ឆ្នាំ២០២១ ក៏ដោយ...
បរទេស៖អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នាពេលថ្មីៗនេះ បានអំពាវនាវឲ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដកឬក៏លើកលែងទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមការព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងបញ្ឈប់ទីក្រុងតេអេរ៉ង់ មិនឲ្យអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។ នៅក្នុងរបាយការណ៍មួយ ផ្តល់ឲ្យទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានជំរុញសហរដ្ឋអាមេរិក ឲ្យបន្តការលើកលែងចំពោះជំនួញប្រេងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងបន្តលើកលែងទាំងស្រុង សម្រាប់គម្រោងមិនសាយភាយ...
បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហភាពអារ៉ាប់រួម គឺគ្រាន់តែជាការចាប់ផ្តើមនៃផ្លូវឆ្ពោះទៅរក សន្តិភាព ជាមួយបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបង្ហាញពីការផ្តល់នូវភាព ជាមិត្តជាមួយប្រទេសអារ៉ាប់ ដែលមានការចាប់អារម្មណ៍ចង់បង្កើត ចំណងមិត្តភាពប្រក្រតី។ លោក Yair Lapid ដែលជារដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ក្នុងការធ្វើទស្សនកិច្ចប្រទេសនៅតំបន់ឈូងសមុទ្រ ចាប់តាំងពីប្រទេសមួយចំនួនបានបង្កើតចំណងមិត្តភាព កាលពីឆ្នាំមិញនោះ ក៏បានលើកឡើងជាថ្មីពីក្តីព្រួយបារម្ភរបស់អ៊ីស្រាអែល ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ដែលកំពុងតែចរចាគ្នា នៅក្នុងទីក្រុងវីយែន ផងដែរ។...
បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្លូវដឹកជញ្ជូនទំនិញរវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង កំពុងតែបើកដំណើរការឡើងវិញហើយ ក្រោយស្ងាត់គ្មានសកម្មភាពរយៈពេលប៉ុន្មានខែ កន្លងមក។ កាសែតកូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍នៅថ្ងៃអង្គារថា បណ្ដាញដឹកជញ្ជូនទំនិញ រវាងកំពង់ផែចិន Dalian និងកំពង់ផែ Nampo របស់ប្រទេសកូរ៉េខាងជើង ឃើញមានសកម្មភាពវិញ នេះយោងតាមប្រភពមួយ នៅក្នុងទីក្រុងព្រំដែនចិន Dandong។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា សហគមន៍ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោស សម្អាត មីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន នៅត្រឹមឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ជាង២០លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ លោកទេសរដ្ឋមន្រ្តី លី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារ។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន...
បាងកក៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថាបុគ្គលិកថៃ ដែលរងផលប៉ះពាល់ដោយការហាមឃាត់រយៈពេលមួយខែ នៅភោជនីយដ្ឋាន និងការដ្ឋានសំណង់ នឹងទទួលបានប្រាក់ចំនួន ២០០០ បាត (ប្រហែល ៦២,៣០ ដុល្លារសហរដ្ឋអាមេរិក) ជាសំណងបន្ថែម។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងៃអង្គារថានិយោជិក ដែលរងផលប៉ះពាល់នឹងទទួលបានសំណងពាក់កណ្តាលប្រាក់ឈ្នួល ដែលស្មើនឹងពាក់កណ្តាលនៃប្រាក់ខែរបស់ពួកគេ ហើយនិងបន្ថែមចំនួន ២,០០០ បាតបន្ថែមទៀត។ រដ្ឋាភិបាលថៃ...