ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្តជំនួញដែនសមុទ្រជាមួយ ចិន

បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្លូវដឹកជញ្ជូនទំនិញរវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង កំពុងតែបើកដំណើរការឡើងវិញហើយ ក្រោយស្ងាត់គ្មានសកម្មភាពរយៈពេលប៉ុន្មានខែ កន្លងមក។

កាសែតកូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍នៅថ្ងៃអង្គារថា បណ្ដាញដឹកជញ្ជូនទំនិញ រវាងកំពង់ផែចិន Dalian និងកំពង់ផែ Nampo របស់ប្រទេសកូរ៉េខាងជើង ឃើញមានសកម្មភាពវិញ នេះយោងតាមប្រភពមួយ នៅក្នុងទីក្រុងព្រំដែនចិន Dandong។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពនៅក្នុងទីក្រុងចិន Dandong នោះបាននិយាយប្រាប់ថា ផ្លូវដឹកទំនិញតាមសមុទ្រ រវាងទីក្រុង Dalian និងទីក្រុង Nampo បានបិទនៅក្នុងដើមឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ ប៉ុន្តែការដឹកជញ្ជូនទំនិញបានដំណើរការជាធម្មតាវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ស្តីពីការបន្តដឹកទំនិញរវាងដៃគូដ៏ជិតស្និទ្ធទាំងពីរនេះ គឺត្រូវបានធ្វើឡើងក្រោយរយៈពេលជាងមួយខែ បន្ទាប់ពីទិន្នន័យពីគណៈកម្មការគ្រប់គ្រងកំពង់ផែអាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា នាវាកូរ៉េខាងជើងបានធ្វើដំណើរចូលទៅកំពង់ផែចិនផ្សេងៗគ្នា៕ប្រែសម្រួល៖ប៉ាង កុង

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023