ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ៩ ថ្មីចំនួន ៨៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ០៣នាក់។
បរទេស៖លេខាធិការស្តីទី នៃទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយការពារ សំណើរទិញនាវាពិឃាត Flight III មួយគ្រឿងក្នុងកញ្ចប់ថវិកាឆ្នាំនេះ ជំនួសឲ្យពីរគ្រឿង នៅក្នុងអំឡុងកិច្ចប្រជុំស្តីពី កញ្ចប់ថវិការបស់រដ្ឋសភា។ មន្ត្រីមួយចំនួនបានលើកឡើងពី តម្លៃថាជាមូលហេតុ ដែលទ័ពជើងទឹក បានស្វះស្វែងទិញតែមួយគ្រឿង នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២២ ជំនួសគម្រោងទិញពីរគ្រឿង ក្នុងកុងត្រាច្រើនឆ្នាំបច្ចុប្បន្ន រវាងទ័ពជើងទឹកនិងក្រុមហ៊ុន General Dynamics...
បរទេស៖មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានធ្វើការបញ្ជាក់ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ កំពុងធ្វើការងារលើគម្រោងជម្លៀស ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យសហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក John Kirby ដែលជាឧត្តមនាវីចូលនិវត្តន៍ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស Deborah Bronnert កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើការតវ៉ា យ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពាន ដោយនាវាចម្បាំងអង់គ្លេស នៃព្រំដែនរដ្ឋរបស់រុស្ស៊ីនៅ សមុទ្រខ្មៅ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បានថ្កោលទោសចំពោះ“ សកម្មភាពបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់” នៃនាវាពិឃាត HMS Defender របស់កងទ័ពជើងទឹកអង់គ្លេសនៅក្នុង“ ដែនទឹក” របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដែលបានប្រឆាំងនឹង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣២នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ៧នាក់ និងមានករណីជាសះស្បើយចំនួន ៤៨នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២១នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុប ចំនួន ១១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវឲ្យបញ្ឈប់ ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយ ចំនួន ៧៤.០៦០លីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ តាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួនប្រហែលមួយលានបន្ថែមទៀតដល់ ប្រទេសវៀតណាម។ នេះជាអំណោយលើកទី ២ ពីប្រទេសជប៉ុន បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ចំនួន ៩៦៦ ៣២០ ដូសដំបូងនៅថ្ងៃទី ១៦ ខែមិថុនា។ យោងតាមសារព័ត៌មាន VN...