បរទេស៖នៅថ្ងៃពុធនេះអជ្ញាធរ នៃប្រទេសអូស្ត្រាលីបានប្រកាសដាក់បម្រាម ទៅលើពលរដ្ឋក្រុងស៊ីដនីទាំងឡាយ ដែលមានបំណងចង់ចាកចេញ ពីទីក្រុងខណៈដែលក្រុមអាជ្ញាធរ កំពុងប្រញាប់ប្រញ៉ាល់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី លើកនេះ។ គិតចាប់តែពីមានរបាយការណ៍ នៃការផ្ទុះក្នុងសហគមន៍ម្តងទៀតកាលពីសប្តាហ៍មុន មកមកដល់ពេលនេះក្រុមអជ្ញាធរបានរកឃើញថា ករណីឆ្លងក្នុងសហគមន៍ថ្មី កើនឡើងទៅដល់ ៣០នាក់បន្ថែមទៀត ហើយដែលវាបានកំពុងធ្វើឲ្យពលរដ្ឋទីក្រុងស៊ីដនី មួយចំនួនមានការព្រួយបារម្ភ។ រដ្ឋបាលរដ្ឋ New South Wales បានប្រកាសថាការរឹតបន្តឹងថ្មីមួយនឹងត្រូវចាប់អនុវត្តពីសប្តាហ៍ក្រោយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន ១០នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ១៥នាក់ និងមានករណីជាសះស្បើយចំនួន ២១នាក់ ផងដែរ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន២៧នាក់ ផងដែរ។
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំមន្រី្តរាជធានី-ខេត្ត ត្រូវមានវិធាន ការណ៍គ្រប់គ្រងទិន្នន័យឲ្យច្បាស់លាស់ ដើម្បីងាយស្រួលស្វែងរកជនបរទេសមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ អគ្គនាយកអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការ នៃការវិឌ្ឍន៍របស់ប្រព័ន (FPCS) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត...
ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១បានរៀបចំពិធីជួបសំណេះសំណាលរវាងស្ថាប័នតុលាការ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ (ក្របខណ្ឌនគរបាលយុត្តិធម៌ព្រហ្មទណ្ឌ) ពិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ជួបពិភាក្សាគ្នាអំពីដំណើរការអនុវត្តន៍ច្បាប់ ក៏ដូចជាការលើកយកនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តន៍ច្បាប់ និងនិតិវិធីមួយចំនួន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីរាយការណ៍ស្តីពីការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនិតិវិធី ដាក់ជាសំណួរនិងសំណូមពរដល់ស្ថាប័នតុលាការនិងតំណាងអយ្យការជួយសម្រួលនិងដោះស្រាយ ដើម្បីបង្កលក្ខណះងាយស្រួលទាំងអស់គ្នាក្នុងការអនិវត្តន៍អនុវត្តន៍ច្បាប់។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៥០នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧១នាក់ ស្លាប់១១នាក់។
ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដែលគ្រោងប្រជុំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ មិថុនា នេះ៕
ភ្នំពេញ ៖ លោក មុត ចន្ថា បានលើកឡើងថា ករណីលោក សម រង្ស៊ីដែលបានប្រមាថមើលងាយ ពោលបំពានព្រះមហាក្សត្រ គឺត្រូវទទួលទោសក្រមព្រហ្មទណ្ឌ ។ លោក មុត ចន្ថាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ មិថុនា ថា ព្រះមហាក្សត្រ ទ្រង់គោរពនិងបដិបត្តិតាមប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា...
តូក្យូ៖ ការចរចាបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញនេះ សម្រាប់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ខណៈប្រទេសនេះមានគោលបំណងដើម្បីបង្កើនវត្តមានសេដ្ឋកិច្ចរបស់ ខ្លួននៅក្នុងតំបន់ បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកការចរចារ TPP បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាជិកភាពក្នុងអំឡុងពេល កិច្ចប្រជុំតាមអ៊ិនធឺណិតជា មួយសមភាគីអង់គ្លេសលោក Liz Truss ។ លោក Nishimura បានប្រាប់លោក...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ពជាង៥.០០០នាក់ នាវាចំនួន៣២គ្រឿង និងយន្តហោះចំនួន៤០គ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់កងទ័ពជើងទឹកអ៊ុយក្រែននិងកងនាវាលេខ៦របស់ទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ព្រឹត្តិការណ៍សមយុទ្ធយោធានេះ គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ...