ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំ ស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្តតាមរយៈប្រព័ន្ធវីដេអូ Zoom។ ឱកាសនោះ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ...
យូអិន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះការសម្លាប់បុគ្គលិកសុខាភិបាល ៥ នាក់ និងការរងរបួសមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង នៅខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌ប្រចាំប្រទេសលោក Ramiz Alakbarov បានលើកឡើងថា “លោកមានការរន្ធត់ចិត្ត ចំពោះភាពសាហាវឃោរឃៅនៃការសម្លាប់ទាំងនេះ ដោយបន្ថែមថាអំពើហឹង្សាដែលឥត ន័យត្រូវតែបញ្ឈប់ ដោយទទូចដល់អាជ្ញាធរអាហ្វហ្គានីស្ថាន...
ភ្នំពេញ ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិបានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់ឲ្យបណ្តាប្រទេសជាច្រើនក្នុងពិភពលោកជួបទប់ស្កាត់ចិនដែលកំពុងតែមានឥទ្ធិពលនាពេលបច្ចុប្បន្ន ។ ក្នុងករណីឲ្យជួយទប់ចិនពីសំណាក់មហាអំណាចអាមេរិកនេះ ក៏មិនខុសពីករណីនៅរាមដែរ ដែលអាមេរិកបានចោទថា នៅតំបន់សមុទ្ររាម មានមូលដ្ឋានទ័ពចិននៅទីនោះ ។ លោកវរសេនីយឯក Marcus...
បរទេស៖ ប្រទេសជប៉ុនបានយល់ព្រមផ្តល់ជាជំនួយដល់ប្រទេសវៀតណាមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-19 AstraZeneca ចំនួនមួយលានដែលផលិតនៅក្នុងប្រទេសជប៉ុន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio នៅថ្ងៃអង្គារនេះបានបញ្ជូនសារពីលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់សមភាគីវៀតណាមលោក Pham Minh Chinh ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាព្រះមហាក្សត្រនៃប្រទេសប៊ែលហ្ស៊ិកព្រះអង្គ King Phillipe ត្រូវបានគេដឹងថាបានជួបជាមួយ នឹងប្រធានាធិបតីអាមេរិកលោក Joe Biden។ អំឡុងពេលជំនួបគ្នានៅរាជវាំងក៏មានវត្តមាន របស់លោកនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander De Croo ផងដែរហើយភាគីទាំងអស់ក៏បានពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហារាតត្បាតកូវីដក៏ ដូចជាបញ្ហានៃជំនួបជាមួយនឹងសហភាពអ៊ឺរ៉ុប និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ គួរឲ្យដឹងដែរថា ប្រទេសប៊ែលហ្ស៊ិកគឺជាគោលដៅទី២ហើយនៃដំណើរ ទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក Joe Biden...
ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជា យ៉ាងច្រើននៅមិនសុខ អន្ទះសារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៧នាក់ និងជាសះស្បើយចំនួន២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៧១នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០៧នាក់ និងស្លាប់២នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ភូមិកំពែងធំ នៃឃុំកំពែង ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវីជ្ជមានជំងឺកូវិដ១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ»។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២នាក់ និងជាសះស្បើយចំនួន ១នាក់ ។ សូបបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៣នាក់ និង៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ...