ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ២នាក់ អ្នកប៉ះពាល់បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី ដែលវិជ្ជមាន៤នាក់ កម្មការិនីរោងចក្រ វ៉ាឡុង (ភូមិស្គន់ ឃុំសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម)១នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមាន នៅរាជធានភ្នំពេញចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ ឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្ត្រៃភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យប្រគល់ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិក របស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ HUAWEI Technologies (Cambodia) Co., Ltd ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប...
ឆ្នាំ២០២១នេះ ជាខួបទី១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សលោក ម៉ៅ សេទុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ចាប់ពីពេលនោះមក ប្រទេសចិនត្រូវបានដឹកនាំដើរឆ្ពោះទៅមុខដោយបក្សកុម្មុយនិស្ដចិនក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបជាបន្តបន្តាប់តាមជំនាន់ ហើយរហូតមកដល់បច្ចុប្បន្នមានលោក ស៊ី ជីនភីង ជាប្រធានាធិបតីនៃប្រទេសចិន។ នៅឆ្នាំ២០១២ លោក ស៊ី ជីនភីង បានឡើងកាន់អំណាចជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្ស...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Yoshide Suga នៅសប្តាហ៍នេះ បានប្រកាសអំពីផែនការមួយដែលរដ្ឋាភិបាល របស់លោកនឹង ធ្វើការបរិច្ចាគប្រាក់ប្រមាណជា៨០០លានដុល្លារ បន្ថែមទៀត ជូនទៅដល់កម្មវិធីចែកជូនវ៉ាក់សាំង ដោយឥតគិតថ្លៃរបស់ WHO ដែលមានឈ្មោះថា COVAX។ កន្លងមកប្រទេសជប៉ុនធ្លាប់ បានប្រកាសបរិច្ចាគប្រាក់ ប្រមាណជា២០០លានដុល្លារម្តងហើយទៅឲ្យកម្មវិធី COVAXហើយប្រទេសជប៉ុនដដែលនេះ ក៏នឹងត្រៀមខ្លួនក្នុងការប្រកាសបរិច្ចាគ ជាវ៉ាក់សាំងជាច្រើនទៀត ទៅឲ្យកម្មវិធីនេះផងដែរបន្ថែមពី ថវិកាទាំងអស់នេះ។...
បរទេស៖ប្រទេសវៀតណាមយោងតាម ការបញ្ជាក់ដោយ CNA នៅថ្ងៃពុធនេះបានឥ្យដឹងថាបានប្រកាសឲ្យដំណើរការ ឡើងវិញនូវជើងហោះហើរ អន្តរជាតិទាំងឡាយមកកាន់ ទីក្រុងធំរបស់ខ្លួន ទាំងហានូយនិងហូជីមិញផងដែរ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប៉ពីវៀតណាម បានប្រកាសបិជើងហោះហើរ អន្តរជាតិទាំងឡាយទៅកាន់ទីក្រុងធំៗ របស់ខ្លួនជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ក្រុងហានូយចាប់ពី ថ្ងៃចន្ទរហូតទៅដល់ថ្ងៃទី១៤ខែមិថុនា។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរអាកាសចរស៊ីវិល មិនបានធ្វើការប្រកាសលំអិតអំពីមូលហេតុដែលបានទាមទារឲ្យការហោះហើរត្រឡប់មកដំណើរការ វិញមុនផែនការនោះទេប៉ុន្តែគេអាចមើលឃើញថា ការវាយប្រហារសា ជាថ្មីដោយកូវីដនិងការរាតត្បាតភាគច្រើនលើកនេះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍...
បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា សម្ពន្ធមិត្តចាំបាច់ត្រូវតែចូលរួម ក្នុងការប្រមូលធនធានឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ត្រៀមធ្វើកិច្ចប្រជុំនៅថ្ងៃអង្គារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ លោក Stoltenberg បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “ក្នុងពិភពលោកមានការប្រកួតប្រជែងនិងរឿងមិនអាចប៉ាន់ស្មានទុកមុនកាន់តែច្រើននោះ យើងត្រូវការភាពសាមគ្គីអន្តរអាត្លង់ទិក គឺអឺរ៉ុបនិងអាមេរិកខាងជើង ឈរនៅជាមួយគ្នាយ៉ាងរឹងមាំនៅណាតូ ដូច្នេះគោលដៅនៃគំនិតផ្តួចផ្តើមឆ្នាំ២០៣០ណាតូរបស់យើង នឹងត្រៀមរៀបចំសម្ពន្ធភាពរបស់យើងសម្រាប់អនាគត”។...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចុះផ្សាយនៅថ្ងៃពុធនេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបញ្ជាក់ពីសារៈសំខាន់នៃចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាវីដេអូរវាងឧបនាយករដ្ឋមន្រ្តីចិនលោកលីវ ហេ និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា“ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់” ដោយបន្ថែមថា អ្នកទាំងពីរមានការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ នៅក្នុងនោះដែរ ទីភ្នាក់ងារព័ត៌មានចិន...