ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយប្រធានសាខាក្រុង-ស្រុក និងសមាជិក សមាជិកា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រគល់អណ្តូងទឹកមួយ និង អំណោយមួយចំនួនជូនប្អូនស្រី ឃិន សុជាតា ដែលត្រូវបីបាច់ប្អូនចំនួនពីរនាក់ ដោយឪពុកម្តាយរបស់គាត់ទៅធ្វើការនៅប្រទេសថៃ ហើយបាត់ដំណឹងរហូតដល់បច្ចុប្បន្ន និងរួមមានអំណោយជូនគ្រួសារ...
បេសកកម្ម អាវុធហត្ថរាជធានីភ្នំពេញ យប់និងថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២១ ក្នុងតំបន់ក្រហម ភូមិត្រពាំងថ្លឹង១ និង ភូមិត្រពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ។ សូមរួមគ្នាប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពសហគមន៍យើង។
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon ត្រូវបានគេជឿជាក់ថា នឹងធ្វើការជួលយកបុគ្គលិកបន្ថែមទៀតប្រមាណជា១០ ០០០នាក់ទៀត នៅក្នុងប្រទេសអង់គ្លេស ដើម្បីបំពេញតាមតំរូវការដ៏ច្រើននៃទំនិញអនឡាញ ក្នុងពេលវិបត្តិកូវីដនេះ។ ប្រភពដដែលបានឲ្យដឹងដែរថាតួនាទីដែលភាគ ច្រើននឹងទទួលបានគឺនៅទីក្រុង Cambridge, Edinburgh, London និង Manchester ផងដែរហើយក៏បាន បញ្ជាក់អំពីជំនឿជាក់របស់ អ្នកវិនិយោគមកលើសេដ្ឋកិច្ច...
សេអ៊ូល៖ អតីតមន្ត្រីសេតវិមានម្នាក់បានឲ្យដឹងកាលពី ថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំងដល់ កូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ។ លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំង...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកគឺតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ជាតិនិងប្រជាពលរដ្ឋហើយរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាពលរដ្ឋនិងជាតិខ្មែរឲ្យរុងរឿង។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ ឧសភានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា “គណបក្ស យុវជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ ចំពោះបញ្ហារបស់ជាតិ និងបញ្ហា របស់ប្រជាពលរដ្ឋហើយពួកយើងគឺតែងតែ ជួបជុំគ្នារៀងរាល់សប្តាហ៍ដើម្បីរិះរកមធ្យោបាយដើម្បីជួយដល់ ប្រជាពលរដ្ឋនិងជាតិខ្មែរយើងឲ្យរុងរឿងតាមរយៈសមត្ថភាពនៃ ពួកយើងនិងគោលនយោបាយ...
បរទេស៖ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ២២ នាក់បន្ថែម និងបានរកឃើញករណីឆ្លងថ្មីចំនួន ២ ៣០២ នាក់ នៅថ្ងៃអាទិត្យនេះ ដែលបាននាំឱ្យមានអ្នកស្លាប់សរុបនៅប្រទេសថៃកើនដល់ទៅ ៥៨៩ នាក់ និង មានអ្នកឆ្លងសរុប ១០១ ៤៤៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិន និងរូបមន្តដោយ AstraZeneca ទាំងពីរ ត្រូវបានគេរកឃើញថា ជួយបង្កើនការឆ្លើយតបរបស់ អង្គបដិប្រាណចំពោះ អ្នកទទួលវ៉ាក់សាំងស្ទើរតែទាំងអស់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នេះគឺជាលទ្ធផលនៃការសិក្សាទៅក្នុងកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។...
ឡូងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសៅរ៍ បាតុកររាប់ពាន់នាក់ បានដើរក្បួនគាំទ្រដល់ប៉ាឡេស្ទីន នៅតាមបណ្តាទីក្រុងធំៗ នៅអឺរ៉ុប រួមមានទីក្រុងឡុងដ៏ ប៊ែកឡាំង ម៉ាឌ្រីដ និងប៉ារីស ដោយសារតែអំពើហឹង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែលនិងពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។ នៅទីក្រុងឡុងដ៏ អ្នកតវ៉ារាប់ពាន់នាក់ដែលកាន់ផ្ទាំង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបាននិយាយថា ពលរដ្ឋចំនួន០៩នាក់បានត្រូវគេរាយការណ៍ថា កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលដឹកមនុស្សចំនួន២០នាក់ បានក្រឡាប់លិច នៅបារាយណ៍ទឹក Kedung Ombo នៅខេត្តជ្វាកណ្តាល របស់ប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ។ ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា មានពលរដ្ឋលើសពី១១នាក់ ត្រូវបានគេជួយសង្គ្រោះ ។...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា នេះអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងចំណោមអ្នកជំងឺសរុប២១៥នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយ ត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ ។ តាមរយៈហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា...