នយោបាយ

លោក ពេជ្រ ស្រស់ ៖គណបក្សយុវជនកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកគឺតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ជាតិនិងប្រជាពលរដ្ឋហើយរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាពលរដ្ឋនិងជាតិខ្មែរឲ្យរុងរឿង។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ ឧសភានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា “គណបក្ស យុវជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ ចំពោះបញ្ហារបស់ជាតិ និងបញ្ហា របស់ប្រជាពលរដ្ឋហើយពួកយើងគឺតែងតែ ជួបជុំគ្នារៀងរាល់សប្តាហ៍ដើម្បីរិះរកមធ្យោបាយដើម្បីជួយដល់ ប្រជាពលរដ្ឋនិងជាតិខ្មែរយើងឲ្យរុងរឿងតាមរយៈសមត្ថភាពនៃ ពួកយើងនិងគោលនយោបាយ បក្សយុវជនយើង”៕

To Top