បរទេស៖ថ្ងៃព្រហស្បតិ៍ទី១៦ខែមេសា នេះបានឲ្យដឹងថាយន្តហោះដឹកជញ្ជូនAntonov An-225ដែលត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាយន្តហោះ ធំបំផុតលើលោកបំពាក់ជាមួយម៉ាស៊ីនចំនួន៦នោះទីបំផុតអាច ចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនសាជាថ្មីហើយក្នុងពេល កំពុងមានវិបត្តិដោយសារជំងឺរាតត្បាតកូវីដ១៩។ យន្តហោះរបស់ប្រទេសអ៊ុយក្រែន មួយនេះត្រូវបានរក្សាទុកនិងស្ថិតនៅក្នុងតំហែទាំអស់រយៈពេល២ឆ្នាំ មកហើយមុនវាចេញដំណើរការលើកនេះសាជាថ្មី ហើយតាមការបញ្ជាក់An-225នឹងបំពេញបេសសកម្មដំបូងរបស់ខ្លួនដោយការហោះហើរដឹកជញ្ជូន សំភារៈផ្គត់ផ្គង់ ការងារប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាពីប្រទេសចិន ទៅកាន់តំបន់អ៊ឺរ៉ុប។ គួរឲ្យដឹងដែរថាយន្តហោះប្រភេទនេះ ត្រូវបានផលិតដំបូងតាំងតែពីសម័យសហភាពសូវៀតហើយទើបតែ បានដាក់ចូលក្នុងសង្វាក់ផលិតកម្មជាលើកដំបូងកាលពី ទសវត្សឆ្នាំ១៩៨០ក្នុងគោលបំណងដើម្បីធ្វើជាយាន សម្រាប់ដឹកជញ្ជូនយានអាវកាសប៉ុណ្ណោះប៉ុន្តែចុងក្រោយ វាបានបញ្ចប់ទៅត្រឹមក្លាយជាយន្តហោះសម្រាប់ធ្វើការ ដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតលើលោកទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ ព្រឹទ្ធសភា បើកសម័យប្រជុំវិសាមញ្ញពិភាក្សានិង អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពមានអាសន្ន ។ សម័យប្រជុំព្រឹទ្ធសភាក្រោមអធិបតីភាពលោក ស៊ីម ការប្រធានស្ដីទីព្រឹទ្ធសភា នឹងមានការចញលរួមពីសមាជិកសមាជីការព្រឹទ្ធសភា៥៤រូបនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ បើតាមលោក ម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថានៅថ្ងៃទី១៦ខែមេសា ឆ្នាំ២០២០ ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបាន កំណត់យ កថ្ងៃទី១៧ខែមេសា ដើម្បីបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភាពិភាក្សា...
ភ្នំពេញ៖ វិបត្តិកូវីដ-១៩ ជាសាកល បានញាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ បានធ្វើការវាយតម្លៃឡើងវិញ នូវការព្យាករណ៍សេដ្ឋកិច្ចរបស់បណ្តាប្រទេសនានានៅក្នុងតំបន់ និងប្រទេសកម្ពុជា និងដោយបានរកឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ គឺមានកំណើនក្រោមសូន្យ ស្មើនឹងដក១ភាគរយ ខណៈសេដ្ឋកិច្ចពិភពលោកទាំងមូល ដក៣ ភាគរយ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា សហរដ្ឋអាមេរិកទំនង ជាបានឈានដល់ចំណុចកំពូលនៃ ករណីឆ្លងវីរុសកូវីដ-១៩ ហើយបានជំរុញឱ្យសេដ្ឋកិច្ចដែលបិទទ្វារ របស់ប្រទេសនេះ មានជីវិតឡើងវិញ។ លោក ត្រាំ បានលេីកឡេីងថាលោកនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍នេះនូវគោលការណ៍ណែនាំថ្មីសម្រាប់ “បើកដំណើរការឡើងវិញនូវប្រទេស” ដែលត្រូវបានទុកចោលយ៉ាងខ្លាំង នៅពេលដែលអាជីវកម្មត្រូវបានបិទ ហើយមនុស្សជាច្រើនស្នាក់នៅផ្ទះក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩។ លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការប្រយុទ្ធនៅតែបន្ត ប៉ុន្តែទិន្នន័យបានបង្ហាញថានៅទូទាំងប្រទេសយើងបានឆ្លងផុត...
ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងអាមេរិក ចូលកម្ពុជារហូតដល់ស្ថានភាពវិរុសCovid-19 ធូរស្បើយឡើងវិញ។
ប៉េកាំង៖ លោកយ៉ាង ជាឈី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធ តាមសំណើចុងក្រោយ លោកបាននិយាយថា ការដោះស្រាយត្រឹមត្រូវរវាងទំនាក់ទំនងចិននិងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ចំពេលមានការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។ យោងតាមទីភ្នាក់ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកយ៉ាង ដែលលោកក៏ជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែរនោះ បានឱ្យដឹងថា ចាប់តាំងពីប្រធានាធិបតីចិនលោកស៊ីជិនពីង...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីពិភាក្សាគ្នាអំពីការពន្យាពេលបញ្ចប់ការដោះដូរអ្នកទោស ដែលកំពុងតែរារាំងដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងខែកុម្ភៈរបស់ពួកគេ។ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍ថា មន្ត្រីចរចាបានជួបគ្នានៅក្នុងទីក្រុងដូហា កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងពិសេសសហរដ្ឋអាមេរិក លោក Zalmay Khalilzad និងលោកឧត្តមសេនីយ៍ Scott Miller...
សេអ៊ូល៖ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញកញ្ចប់ថវិកាបន្ថែមជាលើកទី ២ ចំនួន ៧,៦ ពាន់ពាន់លានវ៉ុនស្មេីនឹង (៦,៣ ពាន់លានដុល្លារ) ដើម្បីផ្តល់ប័ណ្ណទិញទំនិញ និងវិញ្ញាបនប័ត្រអំណោយ ដល់គ្រួសារ ដើម្បីជួយពួកគេកាត់បន្ថយបញ្ហាសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមជាមួយថវិកាពីរដ្ឋាភិបាលក្នុងតំបន់ រដ្ឋាភិបាលកណ្តាល នឹងចំណាយ ៩,៧ ពាន់ពាន់លានវ៉ុន សម្រាប់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ១៤,៧៨...
ដោយសារតែការរីករាលដាល យ៉ាងគំហុកនៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន 2,000 ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។ ចាប់តាំងពីIsuzu បានបើកដំណើរការ អាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា “Isuzu Spirit” ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាងថ្វាយជូននៅដង្វាយជា រថយន្តភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាព សប្បុរសធម៌របស់ព្រះអង្គ ជាដើម។ លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថា ក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយ...
កំពង់ចាម ៖ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ បានផ្ដួចផ្ដើម ប្រមូលថវិកា នៃមន្ត្រីមន្ទីរសុខាភិបាលខេត្ត បានចំនួនជាង៥ លានរៀល ផ្តល់ជូនគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅថ្ងៃទី ១៦...