ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស២,៦លាននាក់ គិតត្រឹមថ្ងៃអង្គារ គឺបានកើនឡើងដល់ ២.៦០៦.២១១នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាទី ម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានសរសេរថា ប្រទេសគុយវ៉ែតនឹងមានផែនការ ក្នុងការដំណើរការ អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ១០០ភាគរយវិញ ចាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ អាកាសចរស៊ីវិល របស់ប្រទេសគុយវ៉ែត គឺជាអ្នកដែលបាន ប្រកាសព័ត៌មានលំអិត អំពីការប្រតិបត្តិការហោះហើរឡើងវិញ។ គួរបញ្ជាក់ដែរថា ចាប់តាំងតែពីថ្ងៃទី១៣ ខែមិនា ប្រទេសគុយវ៉ែត បានផ្អាករាល់ដំណើរការ ហោះហើរទាំងអស់...
ហុងកុង៖ នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន (HKSAR) លោកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា ហុងកុងនឹងមិនភ័យខ្លាច ដោយការដាក់ទណ្ឌកម្មណាមួយឡើយ ដើម្បីឆ្លើយតប ទៅនឹងការដកហូតតំណែងពិសេស របស់សហរដ្ឋអាមេរិក ចេញពីហុងកុង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់វិធានការសងសឹក ដើម្បីជាការឆ្លើយតប ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើម លុបបំបាត់ចោលសិទ្ធិពិសេស របស់ទីក្រុងហុងកុង ក្រោមច្បាប់របស់សហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេស...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការព្រមានដល់អាជ្ញាធរ មូលដ្ឋានដែលមានតួនាទី ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃ ឲ្យមានការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានឲ្យក្រុមជនខិលខូចនោះទេ។ ក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ដោយភាគីទាំងពីរ ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស នៅក្នុងបញ្ហាហុងកុង របស់ប្រទេសចិន។ លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងចិន – អេហ្ស៊ីប...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានស្តីបន្ទោសអ្នកស្នងតំណែង លោក ដូណាល់ ត្រាំ ដែលព្យាយាម លើកកម្ពស់អារម្មណ៍ប្រឆាំងនឹងអាស៊ី ដោយប្រើភាសា ប្រកាន់ជាតិសាសន៍ “ជំងឺ Kung Flu ” ដើម្បីលើកយកវីរុសកូវីដ-១៩ ក្នុងកំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត។ តាមសេចក្តីរាយការណ៍...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា តុលាការក្រុងប៉ារីស បានប្រកាសសាលក្រម កាលពីថ្ងៃចន្ទថា លោក Francois Fillon អតីតនាយករដ្ឋមន្ត្រីបារាំង បានត្រូវកាត់ទោស ពីបទបន្លំមូលនិធិសាធារណៈ ដោយបង្កើតការងារក្លែងក្លាយ ឲ្យភរិយារបស់គាត់ ហើយត្រូវបានវិនិច្ឆ័យទោស ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ជាមួយនឹងបក្សពួក ៣នាក់ផ្សេងទៀត ។ លោកស្រី...
តូក្យូ៖ រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងខែឧសភា ពីមួយខែមុន ដោយសារការថយចុះតម្រូវការ និងការបិទទ្វាររោងចក្រ ចំពេលមានការរីករាលដាល នៃជំងឺរាតត្បាតសកល។ យោងតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្ម បានបង្ហាញថា ទិន្នផលរោងចក្រ បានធ្លាក់ចុះ ៨,៤ ភាគរយពីមួយខែមុន ដោយសន្ទស្សន៍ផលិតកម្ម ត្រូវបានកែតម្រូវតាមរដូវកាល នៅតាមរោងចក្រ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានអង្គការសុខភាពពិភពលោក (WHO)បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសទាំងអស់ ដែលរស់នៅជាមួយជំងឺកូវីដ១៩ នឹងក្លាយមកជាប្រក្រតីវិញ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈការឆ្លងរាលដាលរួចជាស្រេច ដែលមានអ្នកឆ្លងជំងឺ នៅទូទាំងពិភពលោក ជាង១០លាននាក់ ក្នុងនោះបូកទាំងអ្នកស្លាប់ជិត៥០០.០០០នាក់ ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក...